ព័ត៌មានទាន់ហេតុការណ៍៖

អតីតកីឡាករក្រុមកាំភ្លើងធំ Jack Wilshere វិលមកជួយ ជម្រើសជាតិអង់គ្លេសវិញហើយ

ចែករំលែក៖

កីឡាករ Jack Wilshere ជាអតីតកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal ដែលបច្ចុប្បន្នកំពុងតែលេងឲ្យក្លិប Bournemouth កំពុងតែ បានបង្ហាញទម្រង់លេងដ៏ល្អមួយនៅជា មួយនឹងក្លិបហើយនៅពេលខាងមុខ នេះគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Southgate បានផ្តល់ឱកាសឲ្យកីឡាករ រូបនេះដើម្បីត្រឡប់មកជួយក្រុមក្នុងការប្រកួតជម្រុះវើលខាប់ពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិស្កុតឡេន និងអេស្ប៉ាញ។

នៅពេលដែលលេងឲ្យក្លិបកាំភ្លើងធំកីឡាករយុវជនជម្រើសជាតិរូបនេះពុំសូវបានបង្ហាញខ្លួន ជម្រើស១១នាក់ដំបូង ឡើយហើយការចាកចេញដំបូងទៅកាន់ក្លិប Bournemouth គ្រាន់តែស្ថិតនៅក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ។

កីឡាករ Jack Wilshere វ័យ២៤ឆ្នាំរូបនេះបាន ចាកចេញពីក្រុមជម្រើសជាតិអង់គ្លេស កាលពីបញ្ចប់ការប្រកួតពានរង្វាន់អឺរ៉ុប ដែលប្រារព្ធធ្វើនៅប្រទេសបារាំង ហើយកីឡាកររូបនេះ បាននិយាយថា ការចាកចេញពីក្លិប កាំភ្លើងធំរបស់ខ្លួន គឺជាឱកាសក្នុងការ បង្ហាញស្នាដៃឡើងវិញ សម្រាប់ចូលបង្ហាញខ្លួន នៅជម្រើសជាតិសាជាថ្មី៕

ae ae-1


ចែករំលែក៖