ព័ត៌មានទាន់ហេតុការណ៍៖

អតីតខ្សែបម្រើក្លិបមាន់ខ្នាយមាស Steven Pienaar ចូលនិវត្តន៍ក្នុងវ័យ៣៥ឆ្នាំ

ចែករំលែក៖

អតីតខ្សែបម្រើក្លិប Everton និង Tottenham កីឡាករ Steven Pienaar បានប្រកាសចូល និវត្តន៍ពីកីឡាករអាជីពហើយ។

កីឡាករវ័យ៣៥ឆ្នាំរូបនេះធ្លាប់បានជាប់ជម្រើសជាតិអាហ្រ្វិកខាងត្បូងចំនួន៦១ដង ហើយមុនចូលនិវត្តន៏គាត់លេងឲ្យក្រុម Bidvest Witsក្នុងក្របខ័ណ្ឌកំពូល ក្នុងស្រុកកំណើតរបស់គាត់។

Steven Pienaarបានថ្លែងថា “ដល់ពេលសម្រាប់ខ្ញុំបិទទំព័រជីវិតដ៏ល្អប្រពៃ ហើយចាប់ផ្តើមទំព័រថ្មីនៃជីវិតរបស់ខ្ញុំ។ អនុស្សាវរីយ៍មិនអាចបំភ្លេចបានពេលលេងឲ្យក្រុម Ajax, Dortmund ហើយបង្ហាញខ្លួនឲ្យក្រុម Everton ពិសេសគឺលេងឲ្យក្រុម ជម្រើសជាតិអាហ្រ្វិកខាងត្បូងនៅ World Cup តែម្តង” ៕ ដេវីត


ចែករំលែក៖