ព័ត៌មានទាន់ហេតុការណ៍៖

អតីតខ្សែបម្រើ Ze Roberto ប្រាកសចូលនិវត្តន៍ក្នុងវ័យ៤៣ឆ្នាំ

ចែករំលែក៖

ក្រោយបញ្ចប់ការប្រកួតរវាងក្រុមចុងក្រោយបង្អស់គឺក្រុម Palmeira នៅជាមួយក្រុម Botafogo នៅក្របខ័ណ្ឌកំពូលប្រេស៊ីលនាស្រុកកំណើតដែល Ze Roberto កំពុងប្រកប អាជីពនៅទីនោះកីឡាកររូបនេះបានប្រកាសចូលនិវត្តន៍ក្នុងវ័យ៤៣ឆ្នាំ។

កីឡាករចាស់វស្សា Ze Roberto អតីតខ្សែបម្រើស្លាបឆ្វេងដ៏មានបទពិសោធន៍ ធ្លាប់លេងឲ្យក្រុម Real Madrid ចន្លោះឆ្នាំ1996-1998 បានជួយក្រុមលើកពានអេស្ប៉ាញ La Liga (1996-1997) និង Champion League (1997-1998) និងជាមួយក្រុម Bayern Munich លើកពាន អាល្លឺម៉ង់ Bundesliga នៅចន្លោះឆ្នាំ 2002–2003, 2004–2005, 2005–2006, 2007–2008 និងធ្លាប់លេងឲ្យក្រុមនៅក្របខ័ណ្ឌលំដាប់កំពូលនៅប្រទេសកាតារគឺក្លិប Al-Gharafa នៅឆ្នាំ២០១១។ Ze Roberto បានសម្រេចចិត្តចូលនិវត្តន៍ពីកីឡាបាល់ទាត់អាជីព
Ze Roberto ធ្លាប់លេងឲ្យក្រុមជម្រើសជាតិបាន៨៥ប្រកួត រកគ្រាប់បាល់បាន៦គ្រាប់បានជួយក្រុមជម្រើសជាតិប្រេស៊ីលឈ្នះពានប្រចាំតំបន់ទ្វីបអាមេរិកឡាទីនគឺCopa Americas ២ដង, ហើយនិងពាន FIFA Confederation Cup ឆ្នាំ 1997 2005 និង ធ្លាប់បានជួយក្រុមសាំបាប្រេស៊ីលឈានមកដល់វគ្គផ្តាច់ព្រ័ត្រ World Cup 1998 នៅប្រទេសបារាំង ។

ក្រោយពីចប់ការប្រកួត Ze Roberto បាននិយាយទាំងរំភើបថា គាត់មានចិត្តត្រេកអរខ្លាំងណាស់ដែលបានចូលលេងឲ្យក្រុម Palmeiras បានរហូតដល់១៣៣ប្រកួត ដោយឈ្នះ៦៩ដង និងអាចឲ្យរូបគាត់មានឱកាសរកគ្រាប់បាល់បាន១០គ្រាប់ និងចែកបាល់ឲ្យមិត្តរួមក្រុម ស៊ុតបញ្ចូលទីបាន១១គ្រាប់ ហើយជួយក្រុមលើកពាន២សម័យផងដែរ ៕ ដេវីត


ចែករំលែក៖