ព័ត៌មានទាន់ហេតុការណ៍៖

អតីតខ្សែប្រយុទ្ធខ្លាំងនៅ Premier League រកអត់បានមួយគ្រាប់សោះនៅឥណ្ឌូនេស៊ី

ចែករំលែក៖

កីឡាករសញ្ជាតិអង់គ្លេស Carlton Cole អតីតខ្សែប្រយុទ្ធមាន ឈ្នោះបោះសំឡេងនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ពុំទាន់បាន រកគ្រាប់បាល់បានមួយគ្រាប់ ឡើយចាប់តាំងពីមកលេងឲ្យក្លិប Persib Bandung របស់ឥណ្ឌូនេស៊ីកាលពីខែមីនា។

អតីតកីឡាកររបស់ក្លិប West Ham រូបនេះបានចុះហត្ថលេខាលេងឲ្យក្រុមPersib Bandung រយៈពេល១០ខែ ប៉ុន្តែពេលនេះលោក Umuh Muchtar អ្នកចាត់ការទូរទៅក្លិបចង់ បញ្ឈប់គាត់មុនកុងត្រាតែម្តង ដោយសារតែពុំអាចរកគ្រាប់បាល់ឲ្យក្លិប ។

លោកMuchtarបានថ្លែងថា “Carlton Coleជាកីឡាករអន់បំផុតបើ ប្រៀបធៀបនឹង កីឡាករបរទេសជាច្រើនទៀតដែលមកលេងនៅក្នុងក្លិបPersib។ ទំរង់លេងរបស់គាត់គឺអន់ ខ្លាំងបំផុតតែម្តង” ។

ប៉ុន្តែកីឡាករCarlton Cole ក៏បានឆ្លើយតបទៅនឹងការរិះគន់របស់ អ្នកចាត់ការទូទៅ វិញថា គាត់មិនមានឱកាសគ្រប់គ្រាន់ក្នុងការបង្ហាញសមត្ថភាពរបស់គាត់។

កីឡាករវ័យ៣៣ឆ្នាំរូបនេះបាននិយាយថា “អ្នកចាត់ការទូរទៅមិនមែនជាអ្នកនាំយក ខ្ញុំមកកាន់ក្លិបនេះទើបគាត់មិនផ្តល់ឱកាសឲ្យខ្ញុំបានលេងច្រើន។ ក្នុងចំណោម១៦ប្រកួតខ្ញុំ បានចូលលេងតែ២ដងប៉ុណ្ណោះ។ លទ្ធផលនេះកើតឡើងមកពីការដឹកនាំមិនល្អរបស់គាត់” ។

គួរបញ្ជាក់ថា អតីតខ្សែបម្រើក្លិបChelsea មួយរូបទៀត គឺ Michael Essien ក៏ប្រកបអាជីពនៅក្លិបជាមួយនឹង Carlton Cole ហើយក៏កំពុងជួបប្រទះបញ្ហាស្រដៀងគ្នានេះដែរ៕ ដេវីត


ចែករំលែក៖