ព័ត៌មានទាន់ហេតុការណ៍៖

អតីតគ្រូបង្វឹកជម្រើសជាតិអង់គ្លេសFabio Capelloប្រកាសចូលនិវត្តន៍

ចែករំលែក៖

លោកFabio Capelloអតីតគ្រូបង្វឹកបាល់ទាត់ក្រុមជម្រើសជាតិអង់គ្លេសបានប្រកាសចូលនវិត្តន៍ហើយដោយមិនចាប់អារម្មណ៏នឹងដំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីនោះទេ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៧១ឆ្នាំ នេះបានប្រាប់វិទ្យុ RAI ថា គាត់ធ្លាប់មានបទពិសោធដឹកនាំក្រុមជម្រើសជាតិអង់គ្លេសនិងរុស្ស៊ីហើយ មិនចាប់អារម្មណ៏នឹងទៅដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីនោះទេ។

លោកFabio Capelloធ្លាប់ដឹកនាំក្រុមAC Milan, Real Madrid, Roma និងJuventus ហើយគាត់ជោគជ័យបំផុតនោះពេលដឹកនាំក្រុមAC Milanឈ្នះជើងឯកអ៊ីតាលីSerie A៤សម័យនិងជើងឯកChampions Leagueឆ្នាំ១៩៩៤។

គាត់ប្រកាសចូលនិវត្តន៍ពីអាជីពគ្រូបង្វឹកបាល់ទាត់ក្រោយចាកចេញពីJiangsu Suningរបស់ចិនកាលពីខែមុន ៕ ដេវីត


ចែករំលែក៖