ព័ត៌មានទាន់ហេតុការណ៍៖

អតីតគ្រូ Man United ថា លោក Jupp Heynckes អាចក្លាយទៅជាព្រះនៅ Bayern Munich

ចែករំលែក៖

លោក Louis van Gaal អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United បានថ្លែងថាគ្រូបង្វឹកក្រុម Bayern Munich បច្ចប្បន្នលោក Jupp Heynckes អាចក្លាយទៅជាព្រះ នៅក្នុងក្លិបយក្សអាល្លឺម៉ង់មួយនេះប្រសិនបើគាត់ចូលនិវត្តន៏នៅចុងរដូវកាល។

លោកHeynckesកំពុងតែរីករាយនឹងការដឹកនាំក្រុម Bayern Munich ជាលើកទី៤របស់គាត់ដោយនាំមុខក្រុមលេខ២ Schalke រហូតដល់ទៅ១៧ពិន្ទុ ហើយមានកៅអី នៅអាល្លឺម៉ង់ Cup និង Champions League ទៀតផង។

គួរបញ្ជាក់ថា Heynckesចុះកុងត្រាដឹកនាំក្រុម Bayern Munichតែដល់ចុងរដូវកាលនេះទេ តែលោក Van Gaalយល់ថា គាត់គួរតែឈប់ដឹកនាំនៅក្នុងខែឧសភានេះទៅ។ លោកVan Gaal ធ្លាប់ដឹកនាំក្រុម Bayern Munich ឲ្យឈ្នះជើងឯក៣ដងក្នុងឆ្នាំ២០០៩ដល់ឆ្នាំ២០១១ ហើយត្រូវក្រុមនេះបណ្តេញចេញពីតំណែងនៅក្នុងខែមេសា ឆ្នាំ២០១១ ដោយមានជម្លោះនឹងប្រធានក្លិប ។

លោកVan Gaal មិនទាន់មានការងារធ្វើនៅឡើយទេ ចាប់តាំងពីក្រុមបិសាចក្រហមបណ្តេញចេញពីតំណែងកាលពីឆ្នាំ២០១៦ ប៉ុន្តែគាត់និយាយ គាត់មិនទាន់ប្រញាប់ក្នុងការវិលត្រឡប់មកដឹកនាំក្រុមបាល់ទាត់វិញឡើយ ៕ ដេវីត


ចែករំលែក៖