ព័ត៌មានទាន់ហេតុការណ៍៖

អតីតសមាជិកសភាអូស្ត្រាលី ហុង លីម ថា សម រង្ស៊ីដល់វ័យឈប់ធ្វើនយោបាយហើយ

ចែករំលែក៖

ភ្នំពេញ៖ អតីតសមាជិកសភាអូស្ត្រាលី និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ លោកហុង លីម បានអះអាងថាលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដល់វ័យឈប់ធ្វើនយោបាយហើយ ព្រោះ លោកធ្លាប់បានប្រកាសចុះចេញពីតំណែងប្រធានគណបក្ស ប៉ុន្តែរហូតដល់មកដល់ពេលនេះលោកមិនទាន់ធ្វើនោះទេ ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រៅប្រទេសលោក ហុង លីម អតីត​សមាជិក គាំទ្រគណបក្សសង្គ្រោះជាតិបានឌឺទៅកាន់លោកសម រង្ស៊ី ថា មេដឹកនាំគណបក្សនយោបាយខ្លះបានសម្រេចអ្វីមួយមិនដែលសួរយោបល់ពីមតិច្រើននោះទេ ។ ជា​មួយ គ្នានោះដែរលោកហុង លីម ក៏បាន​លើក ឡើងថា អ្នកគាំទ្របក្សប្រឆាំងនៅក្រៅ ប្រទេសមានកិច្ចការច្រើនដែលត្រូវធ្វើ ប៉ុន្តែមិន ធ្វើនោះទេ បែរជាធ្វើរឿងឥត​ប្រយោជន៍ ។ ចំណុចនេះបានបង្ហាញថា ​ អ្នកនយោបាយបែបនេះមានភាពខ្វះខាត ក្នុងការដឹកនាំ និងជាលក្ខណៈចោលម្សៀត ខ្ជិលច្រអូស អាវ៉ាសែ”។

លោកហុង លីម ក៏បានលើកឡើង ទៀត​ថា បរទេសបានដឹងពីអ្នកនយោបាយខ្មែរមួយចំនួនបានធ្វើការឥតប្រយោជន៍ គឺ​បានតែជេរគ្នាទៅវិញទៅមកទើបគេមិន សូវ​អើពើ។ លោកក៏បានអំពាវនាវដល់អ្នកគាំទ្រនយោបាយ ឬមេដឹកនាំគណបក្ស នយោបាយត្រូវគិតឲ្យបានច្បាស់ព្រោះថា អ្នកនយោបាយមិនស្ថិតស្ថេរនោះទេ ។ លោកហុង លីម បានបញ្ជាក់ថា “គាត់សម រង្ស៊ី ដល់ពេលក្នុងការឈប់ធ្វើនយោបាយ ហើយ ។ គាត់ខ្លួនឯងក៏ធ្លាប់បានប្រកាសនៅចំពោះមុខសាធារណជនដែលគាំទ្រ គណបក្សប្រឆាំងផងដែរថា គាត់នឹងចុះ ចេញពីប្រធានគណបក្ស” ។

លោកក៏បានលើកឡើងពីអតីតនាយក រដ្ឋមន្ត្រីថៃ ដែលបានប្រកាសលាលែងពី តំណែងដោយគោរពតាមពាក្យសន្យា ហើយ​​មានសេចក្តីថ្លៃថ្នូរ និងទទួលខុសត្រូវដែលជាគំរូល្អសម្រាប់លោក សម រង្ស៊ី ។ លោកបន្ថែមថាអ្នកគាំទ្រអតីតគណបក្ស ប្រឆាំងបាននិងកំពុងបែកបាក់គ្នាពិសេសនោះនៅសហភាពអឺរ៉ុប ដោយសារតែថ្នាក់ដឹកនាំនៅសហភាពអឺរ៉ុបត្រូវបានគេជេរ​ប្រមាថរិះគន់យ៉ាងខ្លាំង។

តបនឹងការចោទសួរថា តើបើមានគណ បក្សនយោបាយថ្មី ដើម្បីប្រកួតប្រជែងជា មួយបក្សកាន់អំណាចនោះលោកហុង លីម បានបញ្ជាក់ យ៉ាងដូច្នេះថា “រឿងនេះគ្មានអ្នកណាម្នាក់អាចសម្រេចបានអាច​មកទប់ស្កាត់បានទេបើសិនជា សេចក្តីត្រូវ​ការ ឬឆន្ទៈរបស់បងប្អូនខ្មែរ ។ ខ្ញុំគិតថា រឿងស្រុកខ្មែរមិនមែនរបស់ ហ៊ុន សែន សម រង្ស៊ី និងកឹម សុខា នោះទេ។ ប៉ុន្តែ​អ្នកទាំងនេះរួមទាំងខ្ញុំ (ហុង លីម) មាន​ភារកិច្ចរៀបចំប្រទេស ដើម្បីឲ្យក្មេងជំនាន់ក្រោយបានដឹងដោយសុចរិត យុត្តិធម៌ តម្លាភាព និងភាពទទួលខុសត្រូវ មិនមែន​ធ្វើដូចបាយឡុកបាយឡ ហើយស្រែកថា​ជយោ! យើងឈ្នះហើយ ប៉ុន្តែមិនឈ្នះ​សោះ”​៕ ហេង សូរិយា


ចែករំលែក៖