ព័ត៌មានទាន់ហេតុការណ៍៖

អត់បានលេងបាល់៣ប្រកួតPaul Pogba មកលេងម៉ូដសក់វិញ

ចែករំលែក៖

តារាបាល់ទាត់ Paul Pogbaរបស់ក្លិបManchester Unitedបានបង្ហាញម៉ូដសក់ថ្មីរបស់ខ្លួនខណៈដែលកំពុងតែជាប់បំរាមមិនអាចលេងបាល់ទាត់៣ប្រកួតនៅក្របខ័ណ្ឌអង់គ្លេសPremier League។

ខ្សែបម្រើសញ្ជាតិបារាំងវ័យ២៤ឆ្នាំរូបនេះជាធម្មតាផ្លាស់ប្តូរម៉ូតសក់របស់ខ្លួនមុនពេលប្រកួតម្តងៗ ហើយពេលនេះក៏បានបង្ហោះរូបម៉ូតសក់ថ្មីនៅលើបណ្តេញសង្គម Instagramឲ្យអ្នកគាំទ្ររបស់ខ្លួនចំនួន១៩,៦លាននាក់បានឃើញ។

Pogbaបានរងពិន័យ៣ប្រកួតក្រោយទទួលកាតក្រហមដោយជាន់ជើងខ្សែការពារ Hector Bellerinរបស់ក្លិបកាំភ្លើងធំArsenal។ រូបគេត្រូវអវត្តមានពេលប៉ះ Bournemouth, West Brom តែអាចចូលលេងវិញពេលប៉ះ Bristol Cityនៅកម្មវិធីអង់គ្លេស League Cup ៕ ដេវីត


ចែករំលែក៖