ព័ត៌មានទាន់ហេតុការណ៍៖

អន់ចិត្តរកលុយដណ្ដឹងកូនក្រមុំគេអត់បាន ធ្វើអត្តឃាតលើដើមឈើបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញចងក ធ្វើអត្តឃាតនៅលើដើមឈើ ១ដើមយ៉ាងអាហោចអាធ័ម សមត្ថកិច្ចនគរបាលស្រុកវាលវែងសន្ធិដ្ឋានជាបឋមអាចអាក់អន់នឹងការរកប្រាក់កំរ៉ៃ ពុំសូវបាន ខណៈខ្លួនបានស្រលាញ់កូនក្រមុំអ្នកភូមិម្នាក់ ម្យ៉ាងខ្លួនក៏ស្កាត់មកពីស្រុកផ្សេងដើម្បីរកប្រាក់។

ហេតុការណ៍ដ៏កម្សត់រហូតបុរសចិត្តស្រាលសម្រេចចងកធ្វើអត្តឃាតខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ៧ និង០០នាទី ព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅលើដើមឈើ ១ដើម ត្រង់ចំណុចក្រោយរោងចាំចំការបស់ឈ្មោះ ង៉ា សុីណា ស្ថិតក្នុងឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភាព ភីន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ស្នាក់នៅរកស៊ីស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ។

លោកវរសេនីយ៍ឯក អធិការនគបាលបន្តថា យោងតាមការសាកសួរដើម្បីស្រង់យកចម្លើយពីបងប្អូនសាច់ញាតិលើកឡើងស្រឌៀងៗគ្នាថា ជនរងគ្រោះអាចបណ្ដាលមកពីអាក់អន់ចិត្តដោយខ្លួនប្រាក់ពុំសូវបាន ព្រោះខ្លួនបានស្រលាញ់កូនក្រមុំគេនៅក្នុងភូមិម្នាក់ ប៉ុន្តែគ្មានលុយចូលស្ដីដណ្ដឹងកូនក្រមុំគេដែលខ្លួនស្រលាញ់ ប៉ុន្តែគ្មាននណាម្នាក់ដឹងថាជនរងគ្រោះរងសម្ពៀតឬបន្ទុកពីគូរកំណាន់ចិត្តខ្លួនយ៉ាងនោះទេ គ្រាន់តែគេដឹងថាប៉ុន្មានថ្ងៃមុនជនរងគ្រោះរអ៊ូបើរកលុយចូលស្ដីអណ្ដឹងគេអត់បាន ខ្លួនមិនអាចរស់បានតទៅទៀតនោះឡើយ ក៏ស្រាប់តែមានហេតុការណ៍បែបនេះតែម្ដង។

លោក បន្តទៀតថា ករណីនេះសមត្ថកិច្ចស្ថាប័នជំជំនាញពាក់ព័ន្ធសហការ ចុះដល់កន្លែងដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ ហើយក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖