ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរដែលម៉ៃយ៉ា ត្រូវបានជ្រើសរើសជាបវរកញ្ញាចក្រវាឡតំណាងកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលសម្រាប់តារាសម្តែងបង្ហាញម៉ូត និងពិធីករកញ្ញា ម៉ៃយ៉ា ដែលត្រូវបានជ្រើសរើសធ្វើជាបវរកញ្ញាចក្រវាឡ តំណាងកម្ពុជាឲ្យទៅប្រកួតនៅប្រទេសហ្វីលីពិនជាម្ចាស់ផ្ទះ ។ ការប្រកាសនេះ ធ្វើឡើងដោយគេហទំព័រ MISS Cambodia Beauty Pageant កាលពីថ្មីៗនេះ ដែលនាំឲ្យគេមានការគាំទ្រខ្លាំងចំពោះបេក្ខភាពរបស់នាង ។

តារាសម្តែង និងជាតារាម៉ូដែលសាច់សខ្ចី និងជាកូនខ្មែរ-អាល្លឺម៉ង់កញ្ញា ម៉ៃយ៉ា ម៉ៃយ៉ា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងទេពកោសល្យសិល្បៈពីកំណើតនោះទេ ថែមទាំងមានសមត្ថភាពខាងចំណេះដឹងខ្ពស់ ជាពិសេសគឺនាងអាចនិយាយបានរហូតដល់ទៅ៣ភាសានោះ ។

យោងតាមគេហទំព័រ «MISS Cambodia Beauty Pageant» បានសរសេរទាក់ទងនឹងរឿងនេះថា “មានប្រទេសជាច្រើនកំពុងស្វែងរកបេក្ខនារីដើម្បីតំណាងប្រទេសរបស់ខ្លួនចូលរួមប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០១៨ ជាពិសេសគឺថៃ និងហ្វីលីពីន បានយកទុកចិត្តទុកដាក់យ៉ាងខ្លាំង ។ ដោយគេមិនគ្រាន់តែបញ្ជូនបេក្ខនារី ដើម្បីទៅប្រកួតធម្មតាទេ គឺគេកំពុងតែធ្វើឲ្យប្រាកដ គេអាចដណ្ដើមម្ដុដបវរកញ្ញាចក្រវាលមកកាន់ប្រទេសតែម្ដង ។ ជាក់ស្ដែង គឺរូបខាងឆ្វេងដៃ គឺនាង កាទ្រី យ៉ូណា កូនកាត់ហ្វីលីពីនអូស្រ្តាលីមានកំពស់១៨០សង្ទីម៉ែត្រ ។ កាទ្រី យ៉ូណា គឺជាអតីតបវរកញ្ញាពិភពលោកហ្វីលីពីន ឆ្នាំ២០១៦ និងបានជាប់កំពូលTop 5 នៅពេលប្រកួតបវរកញ្ញាពិភពលោក ។ នៅពេលនោះ ហ្វីលីពីនមានការខឹងសម្បារយ៉ាងខ្លាំង ទៅកាន់ស្ថាប័នបវរកញ្ញាពិភពលោក ព្រោះតែនាងធ្វើបានយ៉ាងល្អ និងស្អាតដាច់គេ តែបែរជាជាប់ត្រឹមTop5 ហើយអ្នកគាំទ្រហ្វីលីពីនចង់ឲ្យនាងប្រកួតបវរកញ្ញាចក្រវាលហ្វីលីពីនម្ដង ។

នៅពេលនេះ នាងដាក់ដាក់ពាក្យប្រកួតបវរកញ្ញាចក្រវាលហ្វីលីពីនឆ្នាំ២០១៨ ហើយបានធ្វើឲ្យអ្នកគាំទ្រហ្វីលីពីនសប្បាយចិត្ត និងល្បីល្បាញទូទាំងប្រទេស ។ ចំណែករូបនៅខាងស្ដាំគេគឺនាង វីណាដែលជាជនជាតិថៃកាត់ឥណ្ឌាមានកំពស់១៧៨សង់ទីមែត្រនាងគឺជាបេក្ខនារីដែលចូលរួមប្រកួតបវរកញ្ញាចក្រវាលថៃឆ្នាំ២០១៨នាងបានត្រៀមខ្លួនរួចរាល់ហើយ ។ អ្នកគាំទ្រថៃបានគាំទ្រនាងយ៉ាងខ្លាំង ។ បើសិនជានាងកាទ្រីយ៉ូណាឈ្នះម្ដុដបវរកញ្ញាចក្រវាលហ្វីលីពីន និងវីណាឈ្នះម្ដុដបវរកញ្ញាចក្រវាលថៃច្បាស់ជាក្លាយជាបេក្ខនារីដ៏រឹងមាំពេលប្រកួតបវរកញ្ញាចក្រវាល២០១៨ព្រោះក្រៅពីសមត្ថភាពដ៏ពូកែគឺពួកនាងមានមុខដែលស្អាតខ្លាំងតែម្ដង ។ ចំណែករូបកណ្ដាលគឺរូបតារាបង្ហាញម៉ូត និងសម្ដែងរបស់កម្ពុជាគឺ ម៉ាយ៉ា ដែលជាកូនខ្មែរកាត់អាល្លឺម៉ង់ ។

កម្ពុជាត្រូវការបេក្ខនារីដែលក្រៅពីមានសមត្ថភាពដូចប៊ីសុធារីគឺត្រូវការបេក្ខនារីដែលមានរូបសម្រស់ស្អាតខ្លាំងដូចជា ម៉ាយ៉ា ទើបអាចប្រកួតប្រជែងតំណែងរាជនីសម្រស់បវរកញ្ញាចក្រវាលនេះបាន” ។

គួរបញ្ជាក់ដែរថាមួយរយៈចុងក្រោយនេះកញ្ញា ម៉ៃយ៉ា ទទួលបានគាំទ្រខ្លាំងនិងសមត្ថភាពសម្តែងភាពយន្តជាច្រើនបន្តបន្ទាប់ ដែលគេរំពឹងថានាងក៏នឹងក្លាយជាតារាសម្តែងឆ្នើមប្រចាំឆ្នាំ២០១៨ផងដែរ៕ វឌ្ឍនា


ចែករំលែក៖