ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅណែនាំមន្ត្រីឲ្យយកចិត្តទុកដាក់លើការងារសណ្តាប់ធ្នាប់ និងបរិស្ថាន

ចែករំលែក៖

ភ្នំពេញ៖ ជាថ្មីម្តងទៀតលោកចេង មុនីរ៉ា អភិបាលខណ្ឌ បានស្នើឲ្យមន្ត្រី គ្រប់ការិយាល័យ ជាពិសេសការិយាល័យជំនាញទទួលបន្ទុកអនុវត្តផែនការសកម្មភាពការងារ ត្រូវរួមគ្នាអនុវត្តភារកិច្ចលើការងារគ្រប់ផ្នែកប្រកបដោយឆន្ទះ មានភាពទទួលខុសត្រូវ ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លារភាព រួមមានការងារផ្តល់សេវាសាធារណៈ ការងាររៀបចំសណ្តាប់ធ្នាប់ ការងារបរិស្ថាន អនាម័យ និងការងារមួយចំនួនទៀត ។

ការដាស់តឿនក្រើនរំលឹកជាថ្មីដល់មន្ត្រីគ្រោមឱវាទនេះបានថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៣របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ, លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ និងមានការចូលរួមពីមន្ត្រីគ្រប់ការិយាល័ លោក_លោកស្រី ជាចៅសង្កាត់ទាំង៨ ។

គោលបំណង់នៅក្នុងកិច្ចប្រជុំនេះសមាជិកក្រុមប្រឹក្សាលើកឡើងពីបញ្ហាសំខាន់ៗជាអាទិភាព រួមមានការអនុវត្តគោលនយោបាយភូមិ_សង្កាត់ មានសុវត្ថិភាព , ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ , ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ , ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ បរិស្ថាន រួមទាំងបញ្ហាមួយចំនួនទៀត សំរាប់ឲ្យរដ្ឋបាលខណ្ឌយកទៅពិចារណាធ្វើការកែទម្រង់ក្នុងការអនុវត្តសកម្មភាពរបស់គណៈអភិបាល ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

បន្ទាប់ពីស្តាប់មតិលើកឡើងរបស់សមាជិកក្រុមប្រឹក្សា លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅបានថ្លែងដូច្នេះថា សេវាមានច្រើនប្រភេទណាស់ ប៉ុន្តែសេវាសន្តិសុខជាកត្តាចាំបាច់ និងសំខាន់បំផុត ទាំងមន្ត្រីតូច មន្ត្រីធំត្រូវការសេវាសន្តិសុខខ្លាំងណាស់ សូមឲ្យមន្ត្រីទាំងអស់ក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌត្រូវរួមគ្នាអនុវត្តសេវាសន្តិសុខជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន ។ ដោយឡែកសេវាផ្សេងៗទៀតរដ្ឋបាលខណ្ឌបានធ្វើការកែទម្រង់ឲ្យបានប្រសើឡើងថែមទៀត ដោយប្រកាន់ខ្ជាប់នូវគោលការ ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លារភាព ។

ពាក់ព័ន្ធ និងសណ្តាប់ធ្នាប់សាធារណៈនៅតាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីចំនុចគល់ស្ពានព្រះមុនីវង្សចាស់ ទៅដល់តំបន់ច្រាំងបាក់ ដែលជាដេប៉ូលក់ឈើ និងមានភាពរញ៉េរញ៉ៃធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់វិហ៊ាឥស្លាមស្ថិតក្នុងសង្កាត់ព្រែកប្រា លោកអភិបាលបានថ្លែងសង្កត់ធ្ងន់ថា គណៈបញ្ជាការឯកភាពខណ្ឌមិនដកថយទេ ទោះជាជួបនូវបញ្ហាប្រឈមយ៉ាងណាក៍ដោយក៍ត្រូវចាត់វិធានការរដ្ឋបាលដែរ មិនមានការយោគយល់ទេព្រោះរដ្ឋបាលខណ្ឌបានជូនដំណឹងរួចហើយដែរ ។ ចំពោះរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម និងដឹកទំនិញផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈសូមចាប់ជាបន្ទាន់មិនមានការយោគយល់ទេ ព្រោះយើងជាអ្នកបំរើប្រជាពលរដ្ឋ មិនឲ្យបុគ្គលដែលជាអ្នករកស៉ីធ្វើអ្វីស្រេចតែ និងចិត្តនោះទេ សូមចាប់ទៅដើម្បីឲ្យម្ចាស់រថយន្តរៀងចាល និងចូលខ្លួនមកធ្វើកិច្ចសន្យាហើយផាកពិន័យ ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានណែនាំឲ្យលោក លោកស្រីជាចៅសង្កាត់ និងមន្ត្រីជំនាញ ចុះពិនិត្យមើលផ្លូវដែលរងនូវការខូចខាតត្រូវធ្វើរបាយការណ៍មកការិយាល័យជំនាញ់ដើម្បីបញ្ជូនគ្រឿងចក្រទៅជួសជុលជាបន្ទាន់ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ។ លើសពីនេះទៀតរដ្ឋបាលខណ្ឌច្បារអំពៅ និងធ្វើការកែលម្អអំពីការផ្តល់សេវាសាធារណៈរបស់ខ្លួនក្នុងកំណែទម្រង់មួយដ៍ស៉ីជម្រៅ និងជាក់លាក់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព រហ័សតាមពេលកំណត់ និងតាមនីតិវិធីសាមញ្ញដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕ សណ្តោស


ចែករំលែក៖