ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ធំទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូបវរកញ្ញាពិភពលោកឆ្នាំ២០១៧នៅប្រាសាទសំបូរព្រៃគុក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបរិវេណប្រាសាទសំបូរព្រៃគុកបានរៀបចំពិធី លៀងសាយភោជនីយ៍អាហារ ទទួលស្វាគមន៍ចំពោះ គណៈប្រតិភូ បវរកញ្ញាពិភពលោកឆ្នាំ២០១៧ ដែលបានអញ្ជើញមក ទស្សនកិច្ចនៅលើទឹកដីប្រវត្តិសាស្ត្រ ខេត្តកំពង់ធំ ដើម្បីឈ្វេងយល់ពីសក្តានុពលទេសចរណ៍ ​ ដែលជាតំបន់គោលដៅ ទេសចរណ៍វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ បន្ទាប់ពី ប្រាសាទសំបូរព្រៃគុកបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់មនុស្សជាតិ ។

លោក សុខ​ លូ បានមានប្រសាសន៍ថា​ ដោយសារប្រទេសយើង មាន​សុខ​សន្ដិភាព មានសន្ដិសុខល្អ មានសេរីភាព​ពេញលេញ​​ ក្រោមការ អភវឌ្ឍន៍និងដឹកនាំ​ ដ៏ឆ្លាត​វៃ ​របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្នមន្រ្ដី នៃព្រះរាជាណចក្រកម្ពុជា ទើបធ្វើឲ្យ មានការប្រលង​បវរកញ្ញា ពិភពលោក បានអញ្ចើញ មកទស្សនកិច្ចនៅលើទឹកដីប្រវត្តិសាស្ត្រ ខេត្តកំពង់ធំ ដើម្បីឈ្វេងយល់ពីសក្តានុពល ទេសចរណ៍ លោក ក៏បានលើកឡើងផងដែរ អំពីសក្តានុពលរបស់ខេត្តកំពង់ធំ គឺការងារ សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយពឹងផ្អែកលើ វិស័យកសិកម្ម និង ទេសចរណ៍ ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ បានលើកឡើងថា កំណើនភ្ញៀវទេសចរណ៍ ០៩ខែក្នុងឆ្នាំ២០១៧នេះបន្ទាប់ពី ប្រាសាទសំបូរបានបញ្ចូលជាសម្បត្តិបេតិភ័ណ្ឌពិភពលោក ក្នុងតំបន់រមណីយដ្ឋាន៥ បានទទួលភ្ញៀវទេសចរណ៍ជាតិ ចំនួន ៤៨៧៣៤៥នាក់ ភ្ញៀវអន្ដរជាតិ ១២៧៩៥ នាក់ ដោយឡែក ចំពោះតំបន់ប្រាសាទសំបូរព្រៃគុក យើងបានទទួលភ្ញៀវជាតិ ៤១៣២៨០នាក់ ភ្ញៀងអន្ដរជាតិ ១១៣៨៩នាក់ បើប្រៀបធៀប ក្នុងឆ្នាំ២០១៦ និង២០១៧ ក្នុងរយះ៩ខែ ដូចគ្នា ភ្ញៀវជាតិមានការកើនឡើង២០៩,៨២ភាគរយ និងភ្ញៀវអន្ដរជាតិ កើនឡើង ៤.៧៨ភាគរយ ៕ ប៊ុន​រិទ្ធី​

attachments


ចែករំលែក៖