ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យលោកសួន បវរឲ្យអភិបាលស្រុកក្រុង៣មានចំណាត់ការចំពោះក្រុមហ៊ុនអនាម័យដែលទុកសំរាមចោល

ចែករំលែក៖

ប៉ោយប៉ែត៖ អភិបាលខេត្ត បន្ទាយមានជ័យលោកសួន បវរ ណែនាំដល់អភិបាលក្រុងចំនួន៣ដូចជាក្រុង ប៉ោយប៉ែត ក្រុង សិរីសោភ័ណ និងស្រុកមង្គលបូរី មានវិធានការ ចំពោះក្រុមហ៊ុនអនាម័យ មានតួនាទីប្រមូលសំរាមតាមបណ្ដាស្រុកក្រុងកុំទុកសំរាមចោល ដែលធ្វើឲ្យប៉ះពាល់ សុខ ភាពដល់ ពលរដ្ឋ ការ លើកឡើង នេះ ក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាព ខេត្តនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ។

លោក សួន បវរ អភិបាលខេត្ត បន្ទាយមាន ជ័យ បានមានប្រសាសន៍ លើកឡើងក្នុង កិច្ចប្រជុំគណះបញ្ជាការ ឯកភាពខេត្ត ប្រចាំ សប្តាហ៍ គឺតឿនរំលឹកដល់លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ដែល ប្រជាពលរដ្ឋ បានប្តឹងថា៖ ក្រុមហ៊ុនអនាម័យ ក្រុងប៉ោយប៉ែត ប្រមូលសំរាមយឺត ហើយ ទុកសំរាមចោល ដោយខុសកិច្ចសន្យា ធ្វើ ឲ្យប៉ះពាល់បរិស្ថាន និង សុខភាព ប្រជា ពលរដ្ឋ។

លោកបានបន្តទៀតថា៖ ហើយអភិបាល ក្រុង ប៉ោយប៉ែត ត្រូវមានចំណាត់ការ ជាមួយ ក្រុមហ៊ុន ធ្វើយ៉ាងណាដោះស្រាយបញ្ហា សំរាម ឲ្យដឹកជញ្ជូន ឲ្យបានទាន់ ពេល មិនត្រូវទុកសំរាមចោលនៅតាមបណ្ដាផ្លូវបេតុនិងផ្លូបជាតិដែលអាចបង្ករផលប៉ះពាល់ដ់បរិស្ថានរួមទាំងប៉ះពាល់បញ្ហាសុខភាពពលរដ្ឋនោះឡើយ។

លោកបានណែនាំដល់ អភិបាលក្រុង សិរីសោភ័ណដូចគ្នា ត្រូវមើលចំពោះ ក្រុមហ៊ុន សំរាម ធ្វើយ៉ាងណា ការប្រមូលសំរាម ឲ្យបានទាន់ពេល និងកំណត់ ឲ្យបាន ច្បាស់លាស់ មិនត្រូវទុកសំរាមចោល ឲ្យ មានក្លិនស្អុយប៉ះពាល់ ដល់អារម្មណ៍ ប្រជា ពលរដ្ឋ ដែលគាត់បានបង់លុយ ឲ្យ តែធ្វើ ការយឺតយ៉ាវ នោះឡើយ។

នៅស្រុកមង្គលបូរីដូចគ្នា សំរាម នៅតែមាន បញ្ហា ដូចជាឃើញ យកសំរាមចោល ចូល ស្ទឹង ធ្វើឲ្យប៉ះពាល់បរិស្ថាន និងសុខភាព ប្រជាពលរដ្ឋ អភិបាលស្រុកមង្គលបូរី ត្រូវ ដោះស្រាយបញ្ហា កន្លែងចាក់សំរាម ឲ្យ បានត្រឹមត្រូវ កុំយកទៅចោលតាមផ្លូវដែលធ្វេីឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។

សូមបញ្ជាក់ថាក្នុងខែតុលា2017កន្លងទៅប្រជាពលរដ្ឋបានផ្ទុះការតវ៉ាម្ដងមកហេីយដោយសារតែខាងក្រុមហ៊ុនយកសំរាមចាក់ក្បែរភូមិធ្វេីឲ្យពលរដ្ឋទ្រាំក្លិនស្អុយមិនបាន និងធ្វេីឲ្យកូនៗរបស់គាត់មានបញ្ហាសុខភាពពួកគាត់ក៏សម្រេចចិត្តជីកបង្គោលធ្វេីរបងបិទផ្លូវមិនឲ្យរថយន្តដឹកសំរាមចាក់ក្បែរភូមិពួកគាត់ទៀតឡើយ៕ វណ្ណា


ចែករំលែក៖