ព័ត៌មានទាន់ហេតុការណ៍៖

អសន្តិសុខនៅក្នុងប្រទេសថៃបន្តកើតឡើង ក្រោយទាហានការពារព្រំដែន ៥នាក់ស្លាប់ នៅភាគខាងត្បូង

ចែករំលែក៖

កាលពីថ្ងៃទី២៧ ខែមេសា ទាហានការពារព្រំដែន៥នាក់ស្លាប់ និងម្នាក់រងរបួស នៅក្នុងហេតុការណ៍វាយប្រហារ មួយស្ថិតនៅខេត្ត ណារ៉ាធីវ៉ាតភាគខាងត្បូងប្រទេសថៃ ។

តាមការឲ្យដឹងពីមន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ទាហាន ទាំងនោះ យាមល្បាតនៅស្រុក Chanae ខេត្ត ណារ៉ាធីវ៉ាត ហើយវិលត្រឡប់ទៅកាន់ទីតាំងវិញ ក៏ប៉ះជាមួយខ្មាន់កាំភ្លើងមួយក្រុម មានគ្នា ១០នាក់ ស្លៀកឯសណ្ឋានពណ៍ខៀវ ដូចជាទាហានការពារព្រំដែន។

គ្រាប់បែកមួយគ្រាប់បានផ្ទុះនៅមុខរថយន្ត ដឹក ទាហាន យាមល្បាត ហើយខ្មាន់កាំភ្លើងទាំងនោះ ក៏បានបើកការវាយប្រហារ តែម្តង បណ្តាលឲ្យមានអ្នកស្លាប់ច្រើន ។ ក្រោយការបាញ់ប្រហារ ខ្មាន់កាំភ្លើងក៏បានយកកាំភ្លើង៦ដើម ប្រភេទ M 16 របស់ទាហានការពារថៃ ហើយបានដុតសាកសព ទាហានមួយចំនួនដែលពួកគេបាញ់សម្លាប់ផងដែរ ។

ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងក្នុងពេលដែលថៃកំពុងតែបង្កើនការយ៉ាមល្បាត ការពារសន្តិសុខនៅតំបន់ភាគខាងត្បូង ក្រោយពេលមានការវាយប្រហារកាលពីដើមខែមេសានេះ ។

នេះជាសកម្មភាពវាយប្រហារថ្មី បំផុតទៅលើកម្លាំងការពាររបស់ថៃ ក្រោយពេលរងការវាយប្រហារជាច្រើនលើកកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ដោយមានការវាយប្រហាររហូតដល់ទៅ១៣ករណី នៅ៣ខេត្តភាគខាងត្បូង ក្នុងនោះមានខេត្ត ប៉ាតានី ណារ៉ាធីវាត និង ស៊ុងក្លា ដោយជនដៃដល់គឺជា ក្រុមអិស្លាមជ្រុលនិយមទាមទារបំបែករដ្ឋនៅទីនោះ ។

ការវាយប្រហារខាងលើ កើតឡើងក្នុងពេលដែលមេដឹកនាំក្រុមឧទ្ទាមនៅភាគខាងត្បូងប្រទេសថៃ ប្រកាសពីគម្រោង ឯករាជ្យចេញពីប្រទេសថៃ បង្កើតទៅជាតំបន់គ្រប់គ្រោងដោយជនជាតិអិស្លាមភាគច្រើននៅទីនោះ ៕


ចែករំលែក៖