ព័ត៌មានទាន់ហេតុការណ៍៖

អាកាសធាតុត្រជាក់នៅឥណ្ឌានិងចិនបង្កផលប៉ះពាល់យ៉ាងខ្លាំង

ចែករំលែក៖

អាកាសធាតុត្រជាក់បានគ្របដណ្តប់នៅតំបន់ជាច្រើនក្នុងប្រទេសឥណ្ឌា និង ចិនបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។

ពាក់ព័ន្ធនឹងអាកាសធាតុនៅឥណ្ឌា មន្ត្រីគ្រប់គ្រងគ្រោះអាសន្នបាននិយាយឲ្យដឹងនៅថ្ងៃទី៥ ខែមករាថា មនុស្ស៤នាក់ បានស្លាប់ ដោយសារតែអាកាសធាតុចុះត្រជាក់ខ្លាំងនៅរដ្ឋ Uttar Pradesh ស្ថិតនៅ ភាគខាងជើងនៃប្រទេសឥណ្ឌា។

មន្ត្រីមួយរូបបាននិយាយថា “អ្នកស្លាប់ ទាំងអស់នេះ រស់នៅស្រុក Muzaffarnagar និង Shamli នៅរដ្ឋខាងលើ ដែលស្លាប់ ទើបតែ១២ម៉ោងប៉ុណ្ណោះ នៅជិតព្រំដែនន ៃរដ្ឋធានីរបស់ឥណ្ឌា ហើយមានកម្រិត សីតុណ្ហភាពទាប គឺ៣.៤អង្សាសេ នៅ ចន្លោះយប់ថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ ”។

នៅក្នុងស្រុក Muzaffarnagar បុរស ម្នាក់អាយុ៧០ឆ្នាំបានស្លាប់ដោយសារទ្រាំទ្រនឹងលក្ខខណ្ឌអាកាសធាតុមិនបាន ដែលរស់នៅក្រុង Miranpur និងបុរសម្នាក់ ទៀតរស់នៅក្រុង Jansath អាយុ៤០ឆ្នាំ ដោយសារចាញ់រងា ហើយបុរសម្នាក់ទៀត អាយុ៥០ឆ្នាំ ក៏បានស្លាប់ដែរនៅភូមិ Biharighar ក្នុងស្រុកខាងលើ។

មន្ត្រីបាននិយាយថា ស្រដៀងគ្នានេះដែរបុរសវ័យ៤៨ឆ្នាំម្នាក់បានស្លាប់នៅឯស្ថានីយរដ្ឋភ្លើង Shamli។ “សាកសពទាំងអស់ត្រូវបានតម្កល់នៅស្នាក់ការបណ្តោះអាសន្ននៅសាលាស្រុក”។

ដោយឡែកនៅក្នុងប្រទេសចិនវិញ មានព្រិលធ្លាក់យ៉ាងក្រាស់ ធ្វើឲ្យដំណើរ ការហោះហើរនៅក្នុងអាកាសយានដ្ឋាន មួយចំនួនត្រូវបិទទ្វារ។ នៅពេលនេះ ព្រលានយន្តហោះចំនួន៣ ត្រូវបានបិទផ្អាក ដំណើរការ និង៩កន្លែងផ្សេងទៀត កំពុង តែពន្យារការហោះហើរ ដោយសារតែព្រិល ធ្លាក់ចុះខ្លាំង។

អ្នកផ្តល់សេវាខាងលើបានឲ្យដឹងថា ក្រុមអ្នកឃ្លាំមើលជាតិនៃប្រទេសចិនបានបន្លឺសញ្ញាប្រុងប្រយ័ត្នពីការធ្លាក់ព្រិលនៅក្នុងកម្រិតទី២ នៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ ចិន ស៊ិនហួ បានចុះផ្សាយឲ្យដឹង។

ផ្នែកខ្លះនៃតំបន់ភាគកណ្តាល ភាគ ខាងជើង និងតំបន់ភាគខាងកើត អាចមានទំហំព្រិលកម្រាស់៣០សង់ទីម៉ែត្រ។

VariFlight បានឲ្យដឹងថា អាកាសយាន ដ្ឋានអន្តរជាតិ Hefei Xinqiao, អាកាស យានដ្ឋាន FuyangXiguan នៅភាគខាង កើតខេត្ត Anhui និង JiningQufu អាកាសយានដ្ឋាននៅខេត្ត Shandong បានត្រូវបិទផ្អាកដំណើរការ។

ដោយឡែកនៅអាមេរិកវិញ ក៏មានជើង ហោះហើរជាង២០០នៅទីក្រុង Chicago ត្រូវបានផ្អាកជាបណ្តោះអាសន្នកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។

យោងតាមការិយាល័យទទួលបន្ទុក ការងារអាកាសចរណ៍ស៊ីវិលរបស់ទីក្រុង Chicago បានបញ្ជាក់ថា នៅត្រឹមម៉ោង៩ និង៣០ព្រឹក ថ្ងៃព្រហស្បតិ៍ ទី៤ ជើងហោះ សរុប១៨០នៅអាកាស យានដ្ឋាន O’Hare និង៥០ជើងហោះហើរនៅអាកាស យាន ដ្ឋាន Midway ត្រូវបានគេបិទមិនឲ្យមាន ដំណើរការ។

អាមេរិកដែលកំពុងរងការវាយប្រហារដោយព្យុះព្រិលបាន និងកំពុងបង្កឲ្យមានពលរដ្ឋនៅតាមតំបន់មួយចំនួនគ្មានថាម ពលអគ្គិសនីប្រើប្រាស់ផងដែរ ខណៈ ដែលតំបន់ខ្លះមានភាពត្រជាក់ខ្លាំងជាក់ស្តែងដូចជាទីក្រុងញូវយ៉កអាកាសធាតុ ខ្ពស់បំផុត គឺ១៥អង្សាសេក្រោមសូន្យ និង ទាបបំផុត២០អង្សាក្រោមសូន្យ៕ ម៉ែវ សាធី


ចែករំលែក៖