ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌច្បារអំពៅអសមត្ថភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ផ្សារព្រែកឯង

ចែករំលែក៖

ភ្នំពេញ៖ ស្ទើរតែជារៀងរាល់ថ្ងៃពេលណាអាជ្ញាធរខណ្ឌដកកម្លាំងចេញ អ្នកលក់ដូរនៅផ្សារព្រែកឯងលែងគិតពីហានីភ័យនៃគ្រោះថ្នាក់ចរាចរ ដែលអាចកើតឡើងគ្រប់ពេលវេលា មិនតែប៉ុណ្ណោះសណ្តាប់ធ្នាប់សាធារណៈនៅមុខផ្សារព្រែកឯងបានធ្វើឲ្យបាត់បង់ស្ទើរទាំងស្រុង ពេលថ្ងៃអាចធូរស្រាលបន្តិច តែពេលយប់វិញចង្អៀតណែនធ្វើឲ្យស្ទះចរាចរ ដោយសារតែប្រជាពលរដ្ឋយកចំណែកផ្លូវជាតិមួយចំហៀងដាក់តាំងលក់ទំនិញសព្វសារពើនៅលើចិញ្ចើមផ្លូវជាតិ ហើយអាជ្ញាធរខណ្ឌច្បារអំពៅអសមត្ថភាពក្នុងការរៀបចំ ។

ដូចឃើញក្នុងរូបភាពនេះ ពេលព្រលប់នៅមុខផ្សារព្រែកឯងកំពុងធ្វើឲ្យមហាជនដែលធ្វើដំណើឆ្លងកាត់ផ្លូវជាតិលេខ១ មានការព្រួយព្រួយបារម្ភជំនួយអ្នកលក់ដូរលើចិញ្ចើមផ្លូវចិញ្ចើមជាតិ ចំណែកអ្នកលក់ដូរហាក់ដូចជាមិនខ្វល់ពីសុវត្ថិភាពខ្លួនឯងឡើយ ដោយយកចិញ្ចើមផ្លូវជាតិលេខ១ ធ្វើជាកន្លែងដាក់លក់ទំនិញ គ្រប់ប្រភេទ ។

មិនថា តែនៅតំបន់ផ្សាព្រែកឯងនោះទេ នៅតាមបណ្តោយផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខណ្ឌ ដូចជាផ្លូវលេខ៣៦៩តំបន់ច្រាំងបាក់ ដែលជាកន្លែងលក់ឈើ តំបន់ផ្សារចាម នៅព្រែកប្រា និងតំបន់មួយចំនួនទៀត ដែមានភាពរញ៉េរញ៉ៃ ក៍ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌយកចិត្តទុកដាក់ជាប្រចាំក្នុងការរៀបចំសណ្តាប់សាធារណៈ សម្អាត់បរិស្អាន និងអនាម័យ ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព មិនទាន់សមប្រកបទៅតាមការចង់បានរបស់អាជ្ញាធរមានសមត្ថកិច្ចឡើយ ។ ពេលណាកម្លាំងចម្រុះចុះទៅរៀបចំសណ្តាប់ អ្នកលក់ដូរនៅអមសងខាងផ្លូវ នាំគ្នាអនុវត្តយ៉ាងសស្រាក់សស្រាំ ពេលណា កម្លាំងចម្រុះដកចេញវិញ សកម្មភាពអនាធិបតេយ្យធ្វើឲ្យបាត់បង់សណ្តាប់កើតមានឡើងដដែល ។ ទង្វើបែបនេះ បានធ្វើឲ្យអាជ្ញាធរខណ្ឌច្បារអំពៅនៅតែចិញ្ចឹមចិត្តរកវិធីដោះស្រាយ ពីបញ្ហាសណ្តាប់ឲ្យបានល្អប្រសើរជាងនេះ ។

ថ្មីៗនេះ លោកចេង មុនីរ៉ា អភីបាលខណ្ឌច្បារអំពៅបានជំរុញឲ្យគណៈបញ្ជាការឯកភាពសង្កាត់ និងខណ្ឌ ត្រូវសហការគ្នាចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងអនាម័យ នៅតាមផ្លូវលេខ៣៦៩ តំបន់គលើស្ពានព្រះមុនីវង្សត្រើយខាងកើត ជាពិសេសកំណាត់ផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស ទៅដល់ផ្លូវបំបែកចូលស្រាបៀរថៃហ្គ័រ ។ ជាលទ្ធផលដែលទទួលបានមកវិញតិចតួវណាស់ អ្នកបំពាននៅតែបំពាន អ្នកអនុវត្តតាមនៅតែអនុវត្តតាម ចំណែកអាជ្ញាធរនៅតែដក់ជាប់នូវក្តីបារម្ភពីសុវត្ថិភាពអ្នកលក់ដូលើចិញ្ចើមផ្លូវជានិច្ច ៕ សណ្តោស


ចែករំលែក៖