ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិសំបូរព្រៃគុកពង្រឹងការជួសជុលថែទាំប្រាសាទដើម្បីទុកជាសម្បត្តិមនុស្សជាតិ

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុកលោក ផាន់ ណាឌី បានមាន ប្រសាសន៍ថា ក្នុងឆ្នាំ២០១៨ អាជ្ញាធរជាតិ សំបូរព្រៃគុកមានគម្រោងធំៗ៣សម្រាប់ ពង្រឹងការជួសជុលនិងថែទាំប្រាសាទដើម្បី ឱ្យប្រាសាទមានអាយុកាលយូរអង្វែង សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនា ។

លោកប្រធានអាជ្ញាធរបានឲ្យដឹង ទៀតថា គម្រោងទាំង៣រួមមានគម្រោង សង្គ្រោះបន្ទាន់ និងជួសជុលប្រាង្គ S11 ប្រាសាទយាយព័ន្ធ, គម្រោងសង្គ្រោះ បន្ទាន់ និងជួសជុលប្រាង្គ N15 ប្រាសាទ សំបូរ គម្រោងតាមដានហានិភ័យប្រាសាទ នានាក្នុងរមណីយដ្ឋានសំបូរព្រៃគុក ។ គម្រោងសង្គ្រោះបន្ទាន់ចម្លាក់លម្អលើ ជញ្ជាំងនិងចម្លាក់ប្រាសាទអណ្តែត(ដំណាក់ កាលទី១) និងសិក្សាគម្រោងប្លង់ស្ថាបត្យកម្មប្រាសាទសំបូរព្រៃគុក កំណាយសម្អាតខ្លោងទ្វារខាងលិចប្រាសាទសំបូរ គម្រោង អភិរក្សវត្ថុ សិល្បៈ និងរៀបចំសាលពិព័រណ៍ សំបូរព្រៃគុក ការសិក្សាស្រាវជ្រាវអំពីអ្នកតាក្នុងរមណីយដ្ឋានសំបូរព្រៃគុកនិងការសិក្សាស្រាវជ្រាវភ្លេងប្រពៃណីក្នុងរមណីយដ្ឋានសំបូរព្រៃគុក ។

ដោយឡែកការងារអភិវឌ្ឍន៍ទេស ចរណ៍លោក ផាន់ ណាឌី បាននិយាយថា ដំណាក់កាលទី១អាជ្ញាធរបានជួសជុល បញ្ជរលក់សំបុត្រ បង្កើតបញ្ជរព័ត៌មាន សម្រាប់ភ្ញៀវទាក់ទងដាំដើមឈើនៅទី តាំងមុខបញ្ជរបោះពុម្ពផែនទី និងសៀវភៅ ផ្នត់ព្រមទាំងដាក់ស្លាកព័ត៌មាននិងស្លាក ផ្លូវចូលប្រាសាទនានា ។ រីឯដំណាក់កាល ទី២ចុះសិក្សា និងអង្កេតរួមទាំងសម្ភាសន៍អ្នកស្រុកអំពីការផលិតវត្ថុអនុស្សាវរីយ៍ ការ លក់ដូរម្ហូបអាហារ ការដឹកភ្ញៀវក្នុងរមណីយ ដ្ឋាននិងចុះសិក្សាទីតាំងលម្អិតពីស្លាក សញ្ញាធុងសំរាម ក្យូសសម្រាក ក្យូស​ភេសជ្ជៈ និងបង្គន់អនាម័យដែលត្រូវដាក់ក្នុង រមណីយដ្ឋាន។

អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក រូបនោះបញ្ជាក់ទៀតថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ មានភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនារមណីយដ្ឋានសំបូរព្រៃគុក ប្រមាណមានចំនួនជាង៣ម៉ឺននាក់ (៣៧. ០២០នាក់) ។ ក្នុងនោះចំនួនភ្ញៀវជាតិ ពីខែមករា កុម្ភៈ មីនា មានចំនួនជាង២ម៉ឺន​នាក់ (២៨.៦៧៨នាក់) និងភ្ញៀវអន្តរជាតិ ពី ខែមករា កុម្ភៈ មីនា មានចំនួនជាង៨ពាន់ នាក់ (៨.៣៤២នាក់) សរុបទាំងអស់ ៣៧.០២០នាក់ ។ បើប្រៀបធៀបចំនួន ភ្ញៀវជាតិ និងអន្តរជាតិឆ្នាំ២០១៨ ត្រីមាស ទី១ មានការកើនឡើងជាងឆ្នាំ២០១៧៕ ហេង សូរិយា


ចែករំលែក៖