ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជួយដោះស្រាយ ក្មេងប្រើប្រាស់ និងជួញដូរគ្រឿងញៀន លូ ផ្លូវ ទឹក ភ្លើង រថយន្ដធំដឹកដីខួចផ្លូវ និងសំរាមស្អុយ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌដង្កោ ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងក្មេងប្រើប្រាស់ និង ជួញដូរគ្រឿងញៀន,រឿងកត់ឆ្នោតកន្ទុយលេខ ,លូ, ផ្លូវ ,ទឹកលិច ,ភ្លើងបំភ្កឺសាធា រណៈ ,ធ្វើអត្ដសញ្ញាណប័ណ្ណ,រថយន្ដធន់ធំដឹកដីខួចផ្លូវ និងសំរាមស្អុយ អាជ្ញាធរ បានត្រឹមតែសន្យាចោល មិនខ្ចីយកចិត្ដទុកដាក់ ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី បានប្រព្រឹត្ដទៅកាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៧ បានធ្វើឡើង ក្រោមអធិបតីភាពលោក ម៉ម់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក អៀន អូននី អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរូមពីប្រជាពលរដ្ឋជាច្រើនរយនាក់ ផងដែរ។

លោកហែម ឡុងសុភក្រ័ សមាជិកក្រុមប្រឹក្សារាជធានី ភ្នំពេញ បានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៦ ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សារណៈ ,បញ្ហាបរិស្ថាន ,បញ្ហាគ្រឿងញៀញ,ទឹក,ភ្លើង និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន។

សម្រាប់រដ្ឋបាលរាជធានី ភ្នំពេញ ការចូលរួមមតិយោបល់ និងលើក ឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិត ជាបាននាំមកនូវព័ត៌មានច្បាស់លាស់ ពីប្រជាពលរដ្ឋ នៅមូលដ្ឋានដែលជាតម្រូវការរបស់ពួកគាត់ចង់បាន និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះ ស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមាន ប្រសិទ្ធភាព ក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ។

លោក អៀន អូននី អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា៖ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តងសម្រាប់មួយខណ្ឌនីមួយៗ មានន័យថា ខណ្ឌទាំង១២ចំណុះ ឲ្យ រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើឡើងចំនួន១២ដងផងដែរ ស្របពេលដែលឆ្នាំ២០១៧នេះរដ្ឋបាលរាជធានីភ្នំពេញបាន បើកវេទិកានេះបានចំនួន១២ ខណ្ឌហើយ ក្នុងនោះរួមមានខណ្ឌជូនពេញ,ខណ្ឌ៧មករា, ខណ្ឌទួលគោក,ខណ្ឌឬស្សីកែវ ,ខណ្ឌសែនសុខ ,ខណ្ឌមានជ័យ ,ខណ្ឌចំការមន , ខណ្ឌ ពោធិសែនជ័យ, ខណ្ឌជ្រោយចង្វារ ,ខណ្ឌច្បារ អំពៅ , ខណ្ឌព្រែកព្នៅ សម្រាប់ថ្ងៃនេះ ជាខណ្ឌចុងក្រោយ គឺ ខណ្ឌដង្កោ ផងដែរ ។

លោកបន្ដថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើសំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវព័ត៌មានច្បាស់លាស់ ពីប្រជាពលរដ្ឋ នៅមូលដ្ឋានដែលជាតម្រូវការរបស់ពួកគាត់ចង់បាន និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អចុះដោះស្រាយជូន និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះ ស្រាយជូនប្រជាពលរដ្ឋឲ្យមាន តម្លាភាព និងមាន ប្រសិទ្ធ ភាព ក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ៕ សំរិត


ចែករំលែក៖