ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកកាត់បន្ថយទណ្ឌកម្មទៅលើអីុរ៉ង់តាមកិច្ចព្រមព្រៀង

ចែករំលែក៖

កាលពីថ្ងៃទី១៧ ខែឧសភា អាមេរិក បានសម្រេចកាត់បន្ថយការដាក់ទណ្ឌកម្ម ទៅលើប្រទេសអីុរ៉ង់តាមកិច្ចព្រមព្រៀង បរមាណូដែលអីុរ៉ង់បានចុះហត្ថលេខាជាមួយ ប្រទេស៥+១កាលពីឆ្នាំ២០១៥។

ប៉ុន្តែលោកត្រាំនៅតែបន្តអនុវត្តការដាក់ ទណ្ឌកម្មទៅលើបុគ្គលមួយចំនួននៅក្នុង ប្រទេសចិននិងអីុរ៉ង់ ដែលជាប់ពាក់ព័ន្ធនឹង កម្មវិធីកាំជ្រួចមីស៊ីលរបស់អីុរ៉ង់នាពេល កន្លងមក។

ការណ៍ដែលក្រសួងហិរញ្ញវត្ថុអាមេរិក លើកឡើងនៅក្នុងសេចក្តីប្រកាសពីរផ្សេង គ្នាបានបង្ហាញយ៉ាងច្បាស់ថា អាមេរិកនៅ តែមានគោលជំហរតឹងតែងចំពោះអីុរ៉ង់ ដដែល បើទោះបីលោកត្រាំបានអនុវត្តទៅ តាមកិច្ចព្រមព្រៀងបរមាណូដែលបានចុះ ហត្ថលេខាក្តី។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួង ការបរទេសអាមេរិកបានបញ្ជាក់ថា អាមេរិក នឹងបន្តការកាត់បន្ថយទណ្ឌកម្មទៅលើ ប្រទេសអីុរ៉ង់ តាមកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០១៥ បើទោះបីកន្លងមកលោកត្រាំតែង តែគំរាមថានឹងលុបចោលកិច្ចព្រមព្រៀង នោះក្តី។

នៅថ្ងៃទី១៧ ខែឧសភា រដ្ឋាភិបាល លោកត្រាំ បានសម្រេចបន្តអនុវត្តកិច្ចព្រម ព្រៀងដោយមិនលុបចោលនោះឡើយ។ ទាំងនោះជាសញ្ញាមួយយ៉ាងល្អបំផុតនៅ ក្នុងទំនាក់ទំនងរវាងអីុរ៉ង់នឹងអាមេរិក ។

ប្រធានាធិបតីអីុរ៉ង់លោក Hassan Rouhani ជាបេក្ខភាពនាំមុខនៅក្នុងការ បោះឆ្នោតប្រធានាធិបតីអីុរ៉ង់នាពេលខាង មុខក៏បានប្រកាសរក្សាកិច្ចព្រមព្រៀង បរមាណូជាមួយអាមេរិកនិងប្រទេស៥+១ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិកាន់តែ ប្រសើរឡើងដែរ៕ ម៉ែវ សាធី


ចែករំលែក៖