ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកចង់សហការជាមួយរុស្ស៊ីដោះស្រាយតំបន់មានវិវាទនៅលើពិភពលោក

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Sergei Lavrov បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបង្ហាញពីទស្សនៈបង្កើនទំនាក់ទំនងជាមួយរុស្ស៊ី ក្នុងការដោះស្រាយវិវាទនៅលើពិភពលោក ដើម្បីទទួលបានផលប្រយោជន៍ទាំងសងខាង ។

កាលពីថ្ងៃទី១០ ខែឧសភា នៅក្នុងជំនួបពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញពីសុឆន្ទៈបង្កើនទំនាក់ទំនងជាមួយរុស្ស៊ី កាន់តែប្រសើរដើម្បីដោះស្រាយវិវាទនៅក្នុងប្រទេសស៊ីរី និងតំបន់ក្តៅជាច្រើនទៀតលើពិភពលោក ក្នុងនោះមានវបត្តិនៅកូរ៉េខាងជើងជាដើម ។

តាមប្រភព័ត៌មានពីសេតវិមានប្រធានាធិបតី ត្រាំ បានស្នើដល់ទីក្រុងមូស្កូដាក់គំនាបទៅលើរដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ង់ក៏ដូចជាសហការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អាមេរិកលើកនេះ គឺដើម្បីស្វែងរកការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ទៅលើគម្រោងបង្កើតតំបន់សុវត្ថិភាពនៅក្នុងប្រទេសស៊ីរី ដែលរៀបចំឡើងដោយអីរ៉ងរុស្ស៊ី ទួរគី។

នៅក្នុងតំណើរទស្សនកិច្ចនេះ លោក Sergei Lavrov ក្លាយជាមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីបានបំពេញទស្សនកិច្ចទៅកាន់អាមេរិក ចាប់តាំងពីលោកឡើងកាន់តំណែងនៅខែមករា ឆ្នាំ២០១៧ ។ ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបើកកិច្ចប្រជុំសន្តិសុខ ស្តីពីទំនាក់ទំនង រវាងរុស្ស៊ី នឹងអាមេរិក ក្នុងពេលដែលរដ្ឋមន្ត្រីការបរទេស រុស្ស៊ី និង ប្រធានាធិបតីអាមេរិក ។

នៅមុនពេលជួបពិភាក្សាជាមួយប្រធានាធិបតី ត្រាំ លោក Lavrov ក៏បានជួបពិភាក្សាជាមួយសមភាគី លោក Rex Tillerson ស្តីពីបញ្ហាមួយចំនួន ដូចជាអ៊ុយក្រែន ស៊ីរី ។ នៅក្នុងជំនួបនាពេលនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានលើកឡើងថា ពិតជាមានប្រសិទ្ធភាព និង មានលក្ខណៈស្ថាបនា ៕ ម៉ែវ សាធី


ចែករំលែក៖