ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកច្រានចោលការចោទប្រកាន់ពាក់ព័ន្ធនឹងការស្លាប់របស់រដ្ឋទូតរុស្ស៊ីនៅទីក្រុងអង់ការ៉ា

ចែករំលែក៖

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក John Kerby បានបញ្ជាក់ថា អាមេ រិកមិនជាប់ពាក់ព័ន្ធនឹងការសម្លាប់អគ្គរដ្ឋ ទូតរុស្ស៊ីលោក Andrei karlov ប្រចាំនៅ ទីក្រុងអង់ការ៉ា ប្រទេសទួរគីឡើយ ហើយពេលនេះគឺវាឆាប់ពេកដើម្បីបញ្ជាក់ពីការចោទប្រកាន់ទៅលើសកម្មភាពខាងលើ។

សារព័ត៌មាន Sputnik របស់ទួរគីបាន ផ្សាយថា អភិបាលក្រុងអង់ការ៉ាបានបញ្ជាក់ ថា ខ្មាន់កាំភ្លើងដែលជាប៉ូលិសនោះមានជាប់ពាក់ព័ន្ធនឹង មេដឹកនាំធ្វើរដ្ឋប្រហារនៅ ក្នុងប្រទេសទួរគីគឺលោក Gulen ដែល ពេលនេះកំពុងតែគេចខ្លួនរស់នៅយ៉ាង សុខសានក្នុងទឹកដីអាមេរិកគេចផុតពីការតាមចាប់ខ្លួនរបស់រដ្ឋាភិបាលទួរគី។ អាមេ រិកក៏មិនព្រមប្រគល់បុគ្គលខាងលើតាមការ ស្នើរបស់ទួរគីផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេ រិកបានបញ្ជាក់ទៀតថា អាមេរិកពិតជាខក ចិត្តយ៉ាងខ្លាំងនៅពេលដែលមន្ត្រីទួរគីលើក ឡើងថា ការសម្លាប់នោះមានការជួយអន្តរាគមន៍ពីអាមេរិក។

នៅពេលនេះមិនទាន់មានរបាយការណ៍ ស្រាវជ្រាវច្បាស់លាសណាមួយពីអំពើឃាត កម្មទៅលើប្រមុខការទូតរុស្ស៊ីប្រចាំនៅទួរគី នោះឡើយ។ ប៉ុន្តេក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា នេះជាករណីឃាតកម្មពាក់ព័ន្ធនឹងនយោបាយមិនមែនជាភេរវកម្មនោះឡើយ។

នៅពេលនេះប្រទេសដែលមានទំនាក់ទំនងមិនល្អជាមួយរុស្ស៊ីនោះគឺអាមេរិក ហើយកន្លងមកថ្មីៗអាមេរិកបានចោទ ប្រកាន់ប្រធានាធិបតី ពូទីន ថាបានជ្រៀតជ្រែកចូលក្នុងប្រព័ន្ធបោះឆ្នោតនៅអាមេរិក។

ការចូលទៅលួចទិន្នន័យ និងសារអុីម៉េល របស់លោកស្រី គ្លីនតុន កាលពីអំកំឡុង ពេលឃោសនាបោះឆ្នោតពេលនេះបាន កំពុងក្លាយជាសង្រ្គាមការទូតរវាងរុស្ស៊ីនឹងអាមេរិក។ រដ្ឋាភិបាលលោក អូបាម៉ា ដែលមានអំណាចត្រឹមតែមួយខែទៀតនេះបានប្រញេបប្រញាប់បញ្ចប់របាយការណ៍ស្រាវ ជ្រាវលំអិត ហើយបានសន្និដ្ឋានជាផ្លូវការ ថា គឺថ្នាក់ដឹកនាំរុស្ស៊ីដែលជាអ្នកនៅពីក្រោយទង្វើនេះ ព្រោះរុស្ស៊ីមានគោលបំណង ជួយ ដូណាល់ ត្រាំ ឲ្យឈ្នះឆ្នោត។ មិន ត្រឹមតែប៉ុណ្ណោះ អ្នកនាំពាក្យសេតវិមាន ថែមទាំងហ៊ាននិយាយដល់ៗថា បេសកកម្ម ទ្រង់ទ្រាយធំបែបនេះគ្មាននរណាជឿថា ប្រធានាធិបតីរុស្ស៊ីមិនដឹងរឿងនេះនោះ ទេ។

មួយវិញទៀតការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសទួរគី វិញនឹងត្រូវបានសម្រេចប៉ុន្តែត្រូវបែកការណ៍ដោយសារតែរុស្ស៊ីជាអ្នក ផ្ទល់ដំណឹងទាំងនោះក៏ជាកត្តាដែលខ្មាន់កាំភ្លើងសម្លាប់មន្ត្រីទូតរុស្ស៊ី៕ ម៉ែវ សាធី

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក John Kerby

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក John Kerby


ចែករំលែក៖