ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនឯកជនចំនួន៣០ដែលជួយដល់អុីរ៉ង់និងកូរ៉េខាងជើង

ចែករំលែក៖

អាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនឯកជនចំនួន៣០ ក្នុងនោះមានក្រុម ហ៊ុន ចិន កូរ៉េខាងជើង អារ៉ាប់រួម ដោយសារ តែក្រុមហ៊ុនទាំងនោះបានជួយដល់កម្មវិធីបរមាណូនិងមីស៊ីលរបស់អុីរ៉ង់, កូរ៉េខាង ជើង។

សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីក្រសួងការបរទេសអាមេរិកឲ្យ ដឹងថា អាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនឯកជន ៣០ក្រុមហ៊ុន ដែលបានផ្តល់ទំនិញ សេវាកម្ម និងបច្ចេក វិទ្យាដល់ប្រទេសអុីរ៉ង់ និងកូរ៉េខាងជើងព្រមទាំងប្រទេសស៊ីរី។

ក្រុមហ៊ុនទាំង៣០មានក្រុមហ៊ុនចិន អារ៉ាប់រួម ក្នុងចំណោមនោះមាន១១ក្រុមហ៊ុនបានផ្តល់បច្ចេកវិទ្យាកម្មវិធីកាំជ្រួច មីស៊ីលឲ្យទៅអុីរ៉ង់។ ចំណែកក្រុមហ៊ុនឯក ជន ១៩ផ្សេងទៀត បានបំពានច្បាប់ដាក់ ទណ្ឌកម្មផ្សេងៗ ក្នុងនោះមានការមិនរីកសាយភាយអាវុធបរមាណូរបស់អុីរ៉ង់ កូរ៉េ ខាងជើង និងស៊ីរី។ ក្រុមហ៊ុនទាំងនោះ បាន ផ្តល់បច្ចេកវិទ្យាទំនិញជួយដល់កម្មវិធីអាវុធ របស់ប្រទេសទាំងនោះ។

កន្លងមកក្រុមហ៊ុនចិន ក៏រងការផាកពិន័យ ពីក្រុមហ៊ុនអាមេរិកផងដែរ។ សារព័ត៌មាន រ៉យទ័របានផ្សាយថា តុលាការអាមេរិកក្នុង រដ្ឋតិចសាស់ ក្រុមហ៊ុនផលិតសម្ភារទូរ គមនាគមន៍ចិន ZTE បានទទួលស្គាល់ថា បានបញ្ជូនសម្ភារអេឡិចត្រូនិកអាមេរិក ទៅកាន់ប្រទេសអុីរ៉ង់។

ការទទួលស្គាល់ពីកំហុសខាងលើជា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនចិន នឹងអ្នក ច្បាប់អាមេរិកនៅដើមខែមីនា កន្លងមក ដោយក្នុងនោះបានស្នើឲ្យក្រុមហ៊ុនខាងលើបង់ប្រាក់ផាកពិន័យ៩០០លានដុល្លារ។

ក្រុមហ៊ុន ZTE បានទទួលស្គាល់នូវការចោទប្រកាន់បទល្មើស៣ផ្សេងគ្នាក្នុងនោះមាន ការប៉ុនប៉ងនាំចេញទំនិញដែលផលិតនៅអាមេរិកទៅកាន់ប្រទេសអុីរ៉ង់ ដោយគ្មាន ឯកសារយល់ព្រមពីរដ្ឋាភិបាលអាមេរិក។ សកម្មភាពទាំងនោះបានរារាំងការអនុវត្ត ច្បាប់ដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិក ទៅលើប្រទេសអុីរ៉ង់៕ ម៉ែវ សាធី


ចែករំលែក៖