ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះ USS Ronald Reagan និងយន្តហោះចម្បាំង៧០គ្រឿងទៅកាន់សមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

នាវាផ្ទុកយន្តហោះ USS Ronald Reagan និងយន្តហោះចម្បាំង៧០គ្រឿង គ្រប់ប្រភេទទៅកាន់ឈូងសមុទ្រ Manila ដើម្បីយាមល្បាតនៅសមុទ្រអន្តរជាតិ តំបន់សមុទ្រចិនភាគខាងត្បូង។

មេបញ្ជាការនាវាផ្ទុកយន្តហោះ USS Ronald Reagan លោកឧត្តមសេនីយ៍ Marc Dalton បានបញ្ជាក់ថា ការយាម ល្បាតរបស់កម្លាំងទាហានជើងទឹកអាមេរិក គឺជាការអនុវត្តតាមសន្យា របស់ទីក្រុង វ៉ាស៊ីនតោន ទៅលើសន្តិសុខនៅក្នុង តំបន់។

ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺរយៈពេល៤ខែកន្លងមក ដែលនាវាផ្ទុក យន្តហោះខាងលើបានបង្ហាញវត្តមាននៅតំបន់អាស៊ី។ វត្តមាននាវាផ្ទុកយន្តហោះ កើតឡើងចំពេលដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក James Mattis កំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាពីសន្តិសុខប្រទេសទាំងពីរ ក្នុងនោះមានទាំងសមុទ្រភាគខាងត្បូងផងដែរ។

គេហទំព័រ Philstar របស់ហ្វុីលីពីនបាន ផ្សាយថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីលរបស់នាវាផ្ទុកយន្តហោះខាងលើ គឺជាផ្នែកមួយនៃការយាមល្បាតជាប្រចាំនៅមហាសមុទ្រប៉ាសុីហ្វិក៕ ម៉ែវ សាធី


ចែករំលែក៖