ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកមានស្ត្រីជាប្រធានភ្នាក់ងារ CIA ជាលើកដំបូង

ចែករំលែក៖

ភ្នាក់ងារសើុបការណ៍សម្ងាត់អាមេរិក ហៅកាត់ថាCIA ពេលនេះមានស្ត្រី ក្លាយជាប្រធានដឹកនាំជាលើកដំបូងរបស់ខ្លួន ហើយប្រធានលើកនេះគឺជាស្ត្រីដែលមានភាពល្បីល្បាញ «ដៃឆៅ» ។ ព្រឹទ្ធសភា អាមេរិកក៏បានបោះឆ្នោតគាំទ្រជាផ្លូវការហើយដែរ។

លោកស្រី Gina Haspel បានក្លាយជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិក ហៅកាត់ថា CIA ក្នុងនាមជា ស្ត្រីដំបូងគេ បន្ទាប់ពីត្រូវព្រឹទ្ធសភាបោះឆ្នោតអនុម័ត បើទោះជាលោកស្រីមាន ប្រវត្តិមិនល្អខាងធ្វើទារុណកម្មយ៉ាងព្រៃ ផ្សៃ ក្នុងការសួរចម្លើយអ្នកទោសជាភេរវករសង្ស័យពាក់ព័ន្ធនឹងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក៏ដោយ។

លោកស្រី Haspel ត្រូវបានព្រឹទ្ធសភា អាមេរិក នៅថ្ងៃព្រហស្បតិ៍ កម្លងមកបោះ ឆ្នោតគំាទ្រក្នុងសំឡេង ៥៤ ទល់ ៤៥ ហើយការឡើងកាន់តំណែងរបស់ លោក ស្រី កើតមានឡើងក្រោយអតីតនាយក CIA លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក រិច ធីល្លឺ សុន។ ប៉ុន្តែសមាជិកព្រឹទ្ធសភាអាមេរិកពីរនាក់មកពីគណបក្សសាធារណរដ្ឋ បាន បោះឆ្នោតជំទាស់ ខណៈសមា ជិកព្រឹទ្ធ សភាអាមេរិកនៃគណបក្សប្រជាធិបតេយ្យ៦នាក់ បានបោះឆ្នោតគាំទ្រ លោកស្រី។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ របស់ព្រឹទ្ធសភាអាមេរិកកាលពីឆ្នាំ២០១៤ បុរសយ៉ាងហោចណាស់ ១១៩នាក់ ត្រូវ បានធ្វើទារុណកម្ម ដោយសហរដ្ឋអាមេរិក ក្នុងសំណុំរឿងមហាភេរវកម្មថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០០១។ ចំណែកឯ លោកស្រី Gina Haspel គឺជាអ្នកអនុវត្តការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ លើអ្នកទោសជាភេរវករ ក្នុងពេលសួរចម្លើយ។ តែយ៉ាងណាក៏ ដោយ គេមិនបានដឹងច្បាស់នៅឡើយថា លោកស្រី មានតួនាទីអ្វីឱ្យប្រាកដនោះទេកាលជំនាន់នោះ៕ ម៉ែវ សាធី

 


ចែករំលែក៖