ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកមិនទាន់ដាក់សំណើ ឲ្យបញ្ជូនអគ្គនាយកហិរញ្ញវត្ថុ Huawei ទៅកាន់អាមេរិកនៅឡើយ

ចែករំលែក៖

ការដែលអាមេរិក មិនទាន់ដាក់សំណើ ទៅកាន់តុលាការ កាណាដា ដើម្បីបញ្ជូនខ្លួនអគ្គនាយកហិរញ្ញវត្ថុ ក្រុមហ៊ុន Huawei ទៅកាន់អាមេរិក គឺជាការស្ទាប់ស្ទង់ ហើយ លោកស្រី Mengwanzhou អាចនឹងត្រូវបានដោះលែងព្រមគ្នានឹងកិច្ចពិភាក្សាអាមេរិក ចិន នៅថ្ងៃទី៣០ និង៣១ ខែមករា ។ ចំណែកច្បប់ឃុំខ្លួន ក៏នឹងផុតកំណត់នៅថ្ងៃទី៣០នោះដែរ ។

ក្រុមអ្នកសង្កេតការណ៍ បានលើកឡើងថា លោកស្រី អាចនឹងត្រូវបានដោះលែងវិញ ដើម្បីជំរុញកិច្ចពិភាក្សាពាណិជ្ជកម្ម កាន់តែប្រសើរឡើង ។ បច្ចុប្បន្ន អាមេរិកមិនទាន់ដាក់លិខិតស្នើសំបញ្ជូនអគ្គនាយកហិរញ្ញវត្ថុ លោកស្រី Mengwanzhou ទៅកាន់កាណាដា នៅឡើយទេ ខណៈដែលច្បាប់ឃុំខ្លួនលោកស្រី នឹងអស់សុពលភាពនៅថ្ងៃទី៣០ ខែមករា ខាងមុខនេះ ។

សារព័ត៌មាន South China Morning Post បានផ្សាយថា លោកស្រី Mengwanzhou នឹងត្រូវបានដោះលែង ដើម្បីជាការយោគយល់ និងជំរុញកិច្ចពិភាក្សាវិស័យពាណិជ្ជកម្ម កាន់តែប្រសើរឡើង ថែមទៀត ។

ចំណែកក្រុមអ្នកច្បាប់ កាណាដា បានលើកឡើងថា អាមេរិកអាចនឹង ដាក់លិខិតស្នើបញ្ជូនលោកស្រីទៅកាន់អាមេរិក នៅនាទីចុងក្រោយក៏ថាបាន។ ប្រសិនបើដោះលែង លោកស្រី Mengwanzhou កាណាដានឹងរួចផុតពីភាពលំបាក បញ្ចប់ការប្រឈមមុខជាមួយចិន។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីចិន និងតំណាងពាណិជ្ជកម្មអាមេរិក នឹងពិភាក្សាគ្នានៅថ្ងៃទី៣០ និង៣១ ខែមករា ។ កន្លងមក ប្រធានាធិបតីដូណាល់ ត្រាំ បានលើកឡើងថា កិច្ចពិ ភាក្សានាពេលខាងមុខ អាចនឹងបញ្ជប់នៅភាពតានតឹងជុំវិញវិស័យពាណិជ្ជកម្មអាមេរិក-ចិន ។

សារព័ត៌មាន South China Morning Post បានផ្សាយថា ដោយមានសម្ពាធនយោបាយកើនឡើង ពីគ្រប់ទិសទី ហើយលោកត្រាំ ក៏ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយចិន ដើម្បីជំរុញឲ្យសេដ្ឋកិច្ចពិភពលោក ល្អប្រសើរឡើងវិញ ។

ការនាំខ្លួនលោកស្រី Mengwanzhou ទៅកាន់អាមេរិក មិននាំមកនូវផលប្រយោជន៍អ្វីឡើយ ។ ផ្ទុយទៅវិញកាដាណា នឹងរងគ្រោះកាន់តែខ្លាំង ដោយត្រូវប្រឈមមុខកាន់តែតានតឹងជាមួយចិន៕


ចែករំលែក៖