ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក មានឱកាសល្អសម្រាប់កម្ចាត់ក្រុម IS នៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

កម្លាំងទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន កំពុងតែក្តាប់ឱកាសដ៏ប្រសើរបំផុត ក្នុងការកម្ចាត់ក្រុមភេរវកម្ម IS នៅក្នុងប្រទេស នេះ។

លោក Bill Salvin អ្នកនាំពាក្យកម្លាំងទាហានអាមេរិកនៅអាហ្វហ្គានីស្ថានបានបញ្ជាក់ថា កម្លាំងទាហានអាមេរិក កំពុងតែមានប្រសិទ្ធភាពក្នុងការកម្ចាត់ក្រុម IS ដោយបានប្រើប្រាស់ គ្រាប់បែកប្រភេទ GBU-43/B ត្រូវបានគេហៅថាជាគ្រាប់ បែកមេ នៃគ្រាប់បែកជាច្រើនផ្សេងទៀត មានកម្លាំងបំផ្លាញខ្លាំង ។ គ្រាប់បែកនោះបានបំផ្លាញរូងក្រោមដី សម្រាប់លាក់ខ្លួន របស់ក្រុម IS ស្ថិតនៅស្រុក Achin ខេត្ត Nangarhar ។

ហេតុការណ៍វាយប្រហារខាងលើធ្វើឲ្យ កម្លំាងទាហានក្រុម IS ថយចុះយ៉ាងខ្លាំងពី៣ពាន់នាក់នៅសល់តែ ប្រមាណ៨០០នាក់ ប៉ុណ្ណោះ។ នៅពេលនេះទាហានអាមេរិក មាន ឱកាសដ៏ល្អក្នុងការជីកទាំងឫសនៃក្រុមភេរវកម្ម ក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹង ថា មេបញ្ជាការក្រុមជ្រុលនិយម រដ្ឋអ៊ិស្លាម ម្នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលមានឈ្មោះ Abdul Hasib ត្រូវបាន សម្លាប់នៅ ក្នុងប្រតិបត្តិការណ៍យោធាមួយ កាលពី១០ថ្ងៃមុន ។

គឺជាប្រតិបត្តិការដែលសហការគ្នារវាង ក្រុមកងកម្លាំងពិសេស របស់ប្រទេស អាហ្វហ្គានីស្ថាន នឹងសហរដ្ឋអាមេរិក នៅក្នុងខេត្តភាគខាងកើត Nagngarhar ។ Abdul Hasib ត្រូវបានគេជឿជាក់ថា ជា​មនុស្សនៅពីក្រោយ ផែនការការវាយប្រហារ ទៅលើមន្ទីរពេទ្យ នៃទីក្រុងកាប៊ុល កាល​ពីខែមីនាកន្លងទៅ ដែលបានសម្លាប់មនុស្ស សរុប ៣០នាក់ ។

គួរបញ្ជាក់ថា កាលពីចុងខែមុន មន្ទីរប៉ង់ តាហ្គោន របស់សហរដ្ឋអាមេរិក ធ្លាប់បាន បញ្ជាក់រួចម្តងមកហើយថា Hasib ត្រូវបាន​សម្លាប់បន្ទាប់ពី ការទម្លាក់គ្រាប់បែក មិន មែននុយក្លេអ៊ែរ ដ៏ធំបំផុតរបស់ខ្លួន ទៅលើ ទីតាំងរូងក្រោមដី របស់ក្រុម IS ក្នុងប្រទេស​ អាហ្វហ្គានីស្ថាន ៕ ម៉ែវ សាធី


ចែករំលែក៖