ព័ត៌មានទាន់ហេតុការណ៍៖

អាលីយ៉ា លេចមុខនៅសណ្ឋាគារ Heritage Suites Hotel ប្រណីត ខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីដែលទើបនឹងជួបរឿងរ៉ាវជីវិតស្ទើធ្លាក់ខ្លួនដល់ចំណុចសូន្យនោះតារាសម្តែង និង VJ អាលីយ៉ា បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងសណ្ឋាគារប្រណីត Heritage Suites Hotel នាទឹកដីនៃខេត្តសៀមរាប ។ កាលលេចវត្តមាននៅទីនោះ គឺដោយសារតែនាងបានចេញទៅថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មឲ្យសណ្ឋាគារមួយនេះ ដែលត្រូវបានផលិតឡើងដោយក្រុមអ្នកជំនាញហ្វីលីពីន ។

នេះគឺជាការងារបើកឆាកដំបូងសម្រាប់ឆ្នាំ២០១៧ និងក្រោយពីនាងជួបរឿងរ៉ាវជីវិតស្នេហាជូរចត់កាលពីពេលកន្លងមក ។ នាងប្រាប់ថា វាគឺជាការផ្តល់ឱកាសបើកឆាកការងារជីវិតសិល្បៈជាថ្មី។ នាងថា នាងពិតជារំភើបដែលម្ចាស់សណ្ឋាគារ Heritage Suites Hotel បានអញ្ជើញនាង ជាតារាកិត្តិយសដើម្បីថតរូប និងសម្តែងក្នុងឈុតផ្សព្វផ្សាយសម្រាប់សណ្ឋាគារនេះ ដោយបូករួមទាំងការផ្តល់ឱកាសឲ្យនាងស្នាក់នៅសណ្ឋាគារនេះ ជាច្រើនថ្ងៃក្នុងឱកាសថ្ងៃទិវានៃក្តីស្រលាញ់កន្លងទៅ ។ នាងថា សណ្ឋាគារនេះស្ថិតនៅជិតវត្តពោធិលង្កាសង្កាត់ស្លក្រាមខេត្តសៀមរាបនាងបញ្ជាក់ថា ការថតត្រូវបានធ្វើឡើងជាមួយក្រុមអ្នកជំនាញផលិតមកពីប្រទេសហ្វីលីពីនដោយតម្រូវឲ្យនាងថតនូវសកម្មភាពបង្ហាញពីសេវាកម្មជាច្រើនរបស់សណ្ឋាគារប្រណីមួយនេះ ទាំងទិដ្ឋភាពនៃការស្នាក់នៅ និងការបម្រើសេវាកម្មជាច្រើនទៀតនៅក្នុងសណ្ឋាគារមួយនេះ ។ អ្វីដែលនាងកាន់តែមានកម្លាំងចិត្តក្នុងការបន្តការងារសិល្បៈ គឺក្រោយពីបុគ្គលិកសណ្ឋាគារខាងលើ បានស្វាគមន៍រួសរាយរាក់ទាក់ និងសុំថតរូបអនុស្សាវរីយរួមគ្នាជាដើម ។

តារាស្រីដែលធ្លាប់រងគ្រោះ ព្រោះរងអំពើហិង្សារូបនេះ បានថ្លែងពីអារម្មណ៍រំភើបផងដែរ ជុំវិញការផ្តល់ឱកាសរបស់ម្ចាស់កម្មវិធី ក៏ដូចជាម្ចាស់សណ្ឋាគារដែលបានស្វែងយល់ និងលើកទឹកចិត្តផ្តល់តម្លៃដល់សិល្បករដោយផ្តល់ការស្នាក់នៅជាច្រើនថ្ងៃដោយឥតគិតថ្លៃសម្រាប់នាងក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ផងដែរ ។

នាងរំពឹងទុកដែរថា ក្នុងឱកាសឆ្នាំថ្មីនេះនាងនឹងទទួលបានការងារសិល្បៈសារជាថ្មីហើយនាង ក៏បួងសួងឲ្យឆ្នាំថ្មីនាំមកនូវអ្វីដែលថ្មីសម្រាប់រូបនាងផងដែរ ៕ វឌ្ឍនា

ចេស (1) ចេស (1) ចេស (2) ចេស (2) ចេស (3) ចេស (3) ចេស (4) ចេស (5) ចេស (6) ចេស (7) ចេស (8) ចេស (9) ចេស (10) ចេស (11) ចេស (12) ចេស (13) ចេស (14) ចេស (15) ចេស (16) ចេស (17) ចេស (18) ចេស (19) ចេស (20)


ចែករំលែក៖