ព័ត៌មានទាន់ហេតុការណ៍៖

អាវុធបរមាណូ ស្ថិតនៅក្នុងរបៀបវារៈ នៃអាហារ​ពេលល្ងាចរវាងលោកដូណាល់ ត្រាំ នឹង​លោក គីម ជុងអ៊ុន

ចែករំលែក៖

របៀបវារៈស្តីអំពី​ អាវុធបរមាណូ ស្ថិតនៅក្នុងរបៀបវារៈ នៃអាហារ​ពេលល្ងាចរវាងលោកដូណាល់ ត្រាំ នឹង​លោក គីម ជុងអ៊ុន ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

ប្រធានាធិបតី​អាមេរិក បានអញ្ជើញដល់​វៀតណាម​ហើយកាលពីល្ងាច​ថ្ងៃទី២៦ ខែកុម្ភៈ តាមជើងហោះហើរពិសេស Air Force One ខណៈដែល​មេដឹកនាំកូរ៉េខាងជើង បានទៅដល់​ទីនោះមុនគេ តាមរថភ្លើងចំណាយពេល​២ថ្ងៃកន្លះពីទីក្រុងព្យុងយ៉ាងនោះ ។

នៅល្ងាច​ថ្ងៃទី២៧ ខែ​កុម្ភៈនេះ កិច្ចពិភាក្សា​នឹងចាប់ផ្តើមហើយ ក្នុងអំឡុងពេល​ទទួលទានអាហារពេលល្ងាចរវាង​ថ្នាក់ដឹកនាំទាំងពីរ ។ ការពិភាក្សា​បន្ថែមទៀត ឬឈានដល់ការចុះហត្ថលេខាព្រមព្រៀងនោះ នឹងធ្វើឡើង​នៅថ្ងៃបន្ទាប់ទៀត គឺថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ។

មិនទាន់​ព័ត៌មាន​ពិស្តា​រ​យ៉ាងណានៅឡើយទេ ទាក់ទង​កិច្ចប្រជុំ​កំពូល​លើកទីពីរ​​របស់​អាមេរិក​ និងកូរ៉េខាងជើងនេះ ។ កាលពីជំនួបលើកទី១ ធ្វើឡើង​នៅខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅប្រទេសសិង្ហបុរី ដោយកាលណោះ ភាគីទាំងពីរ ប្តេជ្ញា​ដោះស្រាយបញ្ហា​ដោយ​សន្តិវិធី រំសាយអាវុធនុយក្លេអ៊ែរ ហើយនិង​ការធានាសុវត្ថិភាពរបស់កូរ៉េខាងជើង ។

នៅពេលទៅដល់​វៀតណាមភ្លាម លោកដូណាល់ ត្រាំ បានថ្លែងអរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ច ហើយបានសម្តែងនូវក្តីស្រឡាញ់​ទៅកាន់​មនុស្សទាំងអស់នោះ ៕


ចែករំលែក៖