ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌជ្រោយចង្វាឃាត់ខ្លួននារីម្នាក់លួច​កាត់​យខ្សែក ក្មេងស្រី

ចែករំលែក៖

ភ្នំពេញ៖ ​នារីម្នាក់លួច​កាត់​យក​ខ្សែក ពី​ក្មេងស្រី​ជនរងគ្រោះ​នៅ​កន្លែង​តាំងពី​ពណ៍​មួយកន្លែង​ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាឃាត់ខ្លួនបាន។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាល​ម៉ោងជិត៩យប់ ថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌជ្រោយចង្វា រា​ធានី​ភ្នំពេញ ។

សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ កង ​ស្រី​មៅ អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ អណ្តូង សង្កាត់ គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ចំណែកវត្ថុតាងដកហូតបាន​រួមមាន៖ លោ​ហះ​ធាតុ​ពណ៍​ក្រហម ០១ខ្សែ កូន​ដង្កាប់​កាត់​តូច និងលុយ​ចំនួន៧៥.០០០រៀល។

បន្ទាប់ពីកើតហេតុ​ខ្សែករបស់ក្មេងស្រី​ត្រូវបាន​ប្រគល់អោយ​ម្តាយ​ជនរងគ្រោះ​វិញ ចំណែកជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ កងរាជអាវុធហត្ថ រាជធានី​ដើម្បី​សាកសួរបន្ត​តាម​នីតិវិធី​ ៕ ជ្រោយពេជ្រ


ចែករំលែក៖