ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌដូនពេញ ចុះបង្រ្កាបគ្រឿងញៀននៅផ្លូវរថភ្លើង ឃាត់ខ្លួនមនុស្ស៤នាក់ គ្រឿងញៀ៤កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ត្រូវ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការនិងកម្លាំង ការិយ៉ាល័យគ្រឿងញៀនក្រុង បានបន្តបើកយុទ្ធនាការបោសសំអាតនិងបង្រ្កាបការជួញដូរគ្រឿងញៀនមួយ នៅចំណុចផ្លូវរថភ្លើងតំបន់បឹងកក់ដែលជាទីតាំងសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀន ហើយតែងតែប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែទោះបីជាជនសង្ស័យប្រើរូបភាពបែបណាក៏ដោយ ក៏ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែងជាបន្តបន្ទាប ជាលទ្ធផល ឃាត់ខ្លួនមនុស្ស៤នាក់ក្នុងនោះដកហូតគ្រឿងញៀនចំនួន៤កញ្ចប់តូច រួមនិងសំភារៈសំរាបប្រើប្រាស់មួយចំនួនផងដែរ។

ប្រតិបិត្តការនេះបានធ្វើឡើងវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៧នៅចំណុចផ្លូវរថភ្លើង ភូមិ៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្នុងប្រតិបត្តិការនេះ កងរាជអាវុធហត្ថខណ្ឌដូនពេញ សហការ ការិយ៉ាល័យគ្រឿងញៀនក្រុង និងដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញារងសៀង សុខ ទើបកម្លាំងខណ្ឌបានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបានចំនួន៤នាក់និងវត្ថុតាងថ្នាំញៀនចំនួន៤កញ្ចប់តូច,រួមទាំងឧបករណ៏ប្រើប្រាស់មួយចំនួន ។

បច្ចប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ៕ ស តារា


ចែករំលែក៖