ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌដូនពេញ បន្តចុះបង្ក្រាបគ្រឿងញៀននៅតំបន់បឹងកក់ ឃាត់ខ្លួនមនុស្ស៤នាក់ និងថ្នាំញៀនជិត២០កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បន្តចុះបង្រ្កាបតំបន់ចែកចាយ និងជក់គ្រឿងញៀនក្នុងប្លុកបឹងកក់ តាមផ្លូវរថភ្លើងជាក់ស្តែងជាលទ្ធផលឃាត់ខ្លួនមនុស្សប្រុស ស្រី៤នាក់ ដែលជាអ្នកចែកចាយ និងអ្នកប្រើប្រាស់គ្រឿងញៀន និងដកហូតថ្នាំញៀនបានចំនួន១៩កញ្ចប់តូច ។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅប្លុកបឹងកក់ តាមផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៤នាក់ខាងលើនេះ ទី១ ឈ្មោះ ឡេង សំណាង ភេទប្រុស អាយុ២១ឆ្នាំ ស្នាកនៅនិងមានមុខរបរមិនពិតប្រាកដ មានថ្នាំក្រាមសថ្លាចំនួន៦កញ្ចប់តូច សម្រាប់ចែកចាយនៅតាមផ្លូវរថភ្លើង ,ទី២ឈ្មោះ ចាន់ សី ភេទស្រី អាយុ១៤ឆ្នាំ ស្នាក់នៅនិងមានមុខរបរមិនពិតប្រាកដ មានថ្នាំក្រាមសថ្លាចំនួន១៣កញ្ចប់តូច ដែលសម្រាប់លក់ចែកចាយក្នុងមួយកញ្ចប់មានតម្លៃ១៥០០០រៀលទៅ២០០០០រៀល ,រីឯជនសង្ស័យ២នាក់ទៀតមិនស្គាល់ឈ្មោះ ជាអ្នកដើររើសអេតចាយ និងប្រើប្រាស់គ្រឿងញៀន ។

តាមប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ឡេង សំណាង បានឆ្លើយសារភាពថា ខ្លួនបានទទួលទិញថ្នាំញៀនពីអ្នកចែកចាយគ្រឿងញៀនម្នាក់នៅក្នុងតំបន់បឹងកក់នេះ ដោយក្នុង១កញ្ចប់ធំតម្លៃ១០ម៉ឺនរៀល ហើយយកមកបំបែកជាកញ្ចប់តូចៗយកមកលក់បានសរុប១៧ម៉ឺនរៀល ដោយលក់ក្នុង១កញ្ចប់តូចតម្លៃ១៥០០០រៀលទៅ២០០០០រៀល ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមទាំងគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បញ្ចូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីសាកសួរ និង កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស តារា

IMG_0782 IMG_0783


ចែករំលែក៖