ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទរក្សាទុកសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យ​២នាក់ពីបទរក្សាទុក្ខដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច បណ្តោយផ្លូវទំនប់កប់ស្រូវ ត្រង់ភ្លើងស្តុបកែងផ្លូវហាណូយភូមិ  ផ្សារលិចសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនសង្ស័យ២នាក់នេះ ទី១-ឈ្មោះវឿន ឃីម ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅភូមិត្រពាំងពោធិ៍,សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ,រាជធានីភ្នំពេញ ទី២-ឈ្មោះ​ សុខ ទើម ភេទ ប្រុស អាយុ19ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងបាញ់ថ្នាំ មានទីលំនៅ ភូមិ ត្រពាំងពោធិ៍  សង្កាត់,គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

មន្រ្តីកងរាជអាវុធខណ្ឌព្រែកព្នៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ​​​ កម្លាំង​ល្បាត​របស់ អាវុធហត្ថ​​ខណ្ឌ បានចេញល្បាតក្នុង ភូមិសាស្ត្រ  លុះដល់ត្រង់ចំណុចកើតហេតុខាងលើក៏ ប្រទះឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ូស៊ុយគី  ស្មាស់ វី ព៌ណខ្មៅស្លាកលេខ  1BI-3251ភ្នំពេញ ក្នុងទិសដៅពីកើតទៅលិច ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច ក៏ហៅឲ្យឈប់  ត្រួតពិនិត្យរកឃើញម្ស៉ៅក្រាមពណ៌សថ្លា​ចំនួន០១កញ្ចប់តូច ដែលឈ្មោះ វឿន  ឃីម ជាអ្នកបើកម៉ូតូកាន់នឹងដៃឆ្វេង ភ្លាមនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់រួមនឹងវត្ថុតាងយកមក អង្គភាពតែម្ដង។

វត្ថុតាងចាប់យកពីជនសង្ស័យមាន  ម្ស៉ៅក្រាមព៌ណសថ្លា០១កញ្ចប់តូច, ម៉ូតូ១គ្រឿងម៉ាកស៊ូស៊ុយគីស្មាស់វី ព៌ណខ្មៅ ពាក់ស្លាកលេខ  1BI-3251 ភ្នំពេញ

ទូរស័ព្ទចំនួន៣គ្រឿង (ម៉ាកSAMSUNGព៌ណស០១គ្រឿង, ម៉ាកNOKIA ប្រភេទចុចពិល២គ្រឿង)​ ដែកកេះចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យ  និងវត្ថុតាងបានបញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើស  គ្រឿងញៀន នៃកងអាវុធហត្ថ រាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ ចាន់ធឿន


ចែករំលែក៖