ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួន មនុស្សប្រុស ស្រី៣នាក់ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ធំ កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ឃាត់ខ្លួនមនុស្សប្រុសស្រី​ ចំនួន​៣នាក់ ពីបទលក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កាលពី វេលាម៉ោង១៤ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពី លោក សេង សំ មេបញ្ជាការរងកងរាជអាវុធស្រុកបារាយណ៍បានឱ្យដឹងថា លោកតាមដាននិងស្រាវ ជ្រាវករណីនេះជាយូរមកហើយ លុះដល់វេលាកើតហេតុខាងលើ លោកចូលទៅឆែកឆែរនៅក្នុងបន្ទប់ជួលមួយកន្លែង ដែលមានម្ចាស់ផ្ទះឈ្មោះសេក នាង ភេទស្រី អាយុ៦៥ឆ្នាំ ដែលមានរបងជាប់និងខារាអូខេ សម្រស់ពិភពថ្មីក្រោយមកបានហ៊ុំព័ទ្ធឃើញ មនុស្សប្រុសស្រី២នាក់កំពុងប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ លោកឃាត់ខ្លួនតែម្ដង។

លោកឃុន ប៊ុនហួរ មេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍ បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះធៀម ឌុលភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិពពេជ្រ ឃុំចុងដូង ស្រុកបារាយណ៍ខេត្តកំពង់ធំ ទី២ឈ្មោះពោន ធារាភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំង ស្វាយ ឃុំបល្ល័ង្គ ស្រុបារាយណ៍ ជាអ្នករក្សារទុកនិងប្រើប្រាសគ្រឿងញៀនជាមួយអ្នកជួលបន្ទប់។ ទី៣ឈ្មោះសេក នាង វ័យ៦៥ឆ្នាំជាម្ចាស់ផ្ទះទីលំនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ខេត្តកំពង់ធំ។

វត្ថុតាងដែលឃាត់បានរួមមានថ្នាំញៀន៤កញ្ចប់តូច ២កញ្ចប់ធំ និងម៉ូតូម៉ាកZOOMERX ពណ៌ខ្មៅគ្មានស្លាកលេខមួយគ្រឿង ទូរស័ព្ទមួយគ្រឿង បច្ចប្បន្ជជនសង្ស័យទាំង៣នាក់ត្រូវអាវុធហត្ថស្រុកបារាយណ៍កំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តកំពង់ធំ នៅរសៀលនេះ៕ ប៊ុន រិទ្ធី​


ចែករំលែក៖