ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថស្រុកអន្លង់វែងឃាត់ខ្លួនបុរសម្នាក់ពាក់ពន្ធ័លួចកាប់ឈើធ្នង់

ចែករំលែក៖

​ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ នៅ​វេលា​ម៉ោង​១៧​ និង​១០​នាទី​ ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២០ កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង​ចំនួន​០៤​នាក់ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​អន្លង់វែង ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ប្រាក់ សុជាតិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម រស់នៅ ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ដែល​ជាប់​សង្ស័យ ករណី​លួច (​កាប់​ឈើ​ធ្នង់​) នៅក្នុង​ចំការ​របស់ ឈ្មោះ​ ឈឿត តែ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើស្រែ នៅក្នុង​ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់វែង ។

ហេតុការណ៍ ចុះ​ឃាត់​ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៦ និង១៥​នាទី​ថ្ងៃ​ខែ​ដដែល​ នៅ​ចំណុច​ភូមិ​ខាងលើ​ ។

ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន​ម៉ូតូ​ម៉ា​កវេ​វ ​ពណ៌​ក្រហម​០១​គ្រឿង​ គ្មាន​ស្លាក​លេខ ម៉ែត្រ​សម្រាប់​វាស់ ចំនួន​០១.​ពូថៅ​ចំនួន​០១ ។ បច្ចុប្បន្ន អាវុធហត្ថ​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ ប៉ែន នួន


ចែករំលែក៖