ព័ត៌មានទាន់ហេតុការណ៍៖

អីុរ៉ង់ ៖ អាមេរិកនិងអីុស្រាអែលរួមដៃគ្នាឈ្លានពានទឹកដីប៉ាឡេស្ទីនប្រព្រឹត្តឧក្រិដ្ឋកម្ម សម្លាប់ពលរដ្ឋប៉ាឡេស្ទីន

ចែករំលែក៖

មេដឹកនាំសាសនាជាន់ខ្ពស់ដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសអុីរ៉ង់ លោក អាលីខាមេនី បានបញ្ជាក់ថា ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់ប៉ាឡេស្ទីនមិនអាច ប្រកែកបាន ហើយអាមេរិកនិង អីុស្រាអែល កំពុងតែឈ្លានពាន ដោយបានប្រព្រឹត្ត បទឧក្រិដ្ឋកម្ម សម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាច្រើន។

លោក(Ayatollah Ali Khamenei) បាននិយាយថា សហរដ្ឋអាមេរិក គឺជាអ្នកចូលដៃចូលជើងជាមួយអ៊ីស្រាអែល ក្នុង ការប្រព្រឹត្តឧក្រិដ្ឋកម្មនាពេលថ្មីៗនេះ ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន ដោយរូបលោកចង់សំដៅទៅលើការសម្លាប់រង្គាល លើក្រុមបាតុករប៉ាឡេស្ទីន នៅតំបន់ព្រំដែន ហ្គាហ្សា-អុីស្រាអែល កាលពីដើមសប្តាហ៍ នេះ ចំពេលដែលទីក្រុងវ៉ាស៊ីនតោន បើកសម្ពោធស្ថានទូតជាផ្លូវការនៅទីក្រុងហ្សេ រុយសាឡឹម។

លោក Khamenei បានថ្លែងថា «ហ្សេរុយ សាឡឹម គឺជារដ្ឋធានីរបស់ប៉ាឡេស្ទីន ហើយវានឹងត្រូវបានរំដោះចេញពីកណ្តាប់ដៃរបស់សត្រូវ ដោយការជួយពីព្រះ ជាម្ចាស់»។ ជាមួយគ្នានេះ លោក Khamenei បានទទូចឲ្យប្រទេសអ៊ិស្លាមទាំងអស់ រួមគ្នាក្រោកឈរឡើងប្រឆាំងនឹងបទឧក្រិដ្ឋទាំងនេះ។ ក្រៅពីលោក Khamenei ប្រធា នាធិបតីអុីរ៉ង់ លោក Hassan Rouhani ក៏បានរិះគន់ធ្ងន់ៗចំពោះអ្វីដែលលោកបានចាត់ទុកថា ជាការបាត់មាត់ស្ងាត់ឈឹងរបស់ប្រទេសអារ៉ាប់ និងអ៊ិស្លាមមួយចំនួន បន្ទាប់ពីមានការសម្លាប់ក្រុមបាតុករប៉ាឡេស្ទីន ដោយកងកម្លាំងការពារព្រំដែនអុីស្រាអែល។

គួរជម្រាបថា កាលពីថ្ងៃចន្ទដើម សប្តាហ៍នេះ កងទ័ពអុីស្រាអែល បានបើកការវាយប្រហារយ៉ាងខ្លាំងក្លា នៅឯតំបន់ Gaza Strip ដោយបានធ្វើសកម្មភាពបាញ់ប្រហារទៅលើជនជាតិប៉ាឡេស្ទីន ដែលនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការបើកសម្ពោធស្ថានទូតអាមេរិក នៅហ្សេរុយសាឡឹម ដោយផ្តាច់ជីវិតមនុស្ស៦០នាក់ និងបង្កឲ្យរបួសជាច្រើនពាន់នាក់ទៀត។

ប្រទេសបិតាប្រជាធិបតេយ្យ និងគោរព សិទ្ធិមនុស្ស យ៉ាងខ្ជាប់ខ្ជួន ហើយតែងតែថ្កោលទោសដល់ប្រទេសដទៃទៀតពីការ រំលោភបំពានសិទ្ធមនុស្ស មិនគោរព ប្រជា ធិបតេយ្យ និងសិទ្ធិសេរីភាពផ្សេងៗ ក្នុង នោះមានការធ្វើបាតុកម្មជាដើម ប៉ុន្តែ នៅ ពេលដែលសម្ពន្ធមិត្តរបស់ខ្លួន គឺអីុស្រា អែល បានសម្លាប់បាតុករប៉ាឡេស្ទីន ជិត ៦០នាក់និងរបួស ជិត៣០០០នាក់ កាលពី ថ្ងៃទី១៤ខែឧសភា អាមេរិក មិនត្រឹមតែមិនថ្កោលទោសទេតែបែរជាការពារ និងរារាំង អង្គការសហប្រជាជាតិមិនឲ្យ បើកការ សើុបអង្កេតទៅទៀត។

អ្វីដែលគេចាប់អារម្មណ៍បំផុតនោះ គឺការបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ដែល បានធ្វើបាតុកម្ម នៅព្រំដែនស្ថិតនៅក្នុងទឹកដីប៉ាឡេសទីន មិនម៉ែនទឹកដីអីុស្រាអែល ឡើយ។ ការបាញ់សម្លាប់យ៉ាងច្រើនបែប នេះ ទម្រាំតែនៅក្នុងទឹកដីអីុស្រាអែលទៀត តើពលរដ្ឋប៉ាឡេស្ទីន ប៉ុន្មានពាន់នាក់ត្រូវ ស្លាប់នោះ?

ក្រោយមានការថ្កោលទោស ពីការ សម្លាប់ខាងលើរបស់ទាហានអីុស្រាអែល និងសហគមន៍អន្តរជាតិនោះ សហរដ្ឋ អាមេរិកបានសម្រេចរារាំងការអនុម័ត នៃ សេចក្តីថ្លែងការណ៍មួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានបំណងអំពាវនាវឲ្យបើកការស៊ើបអង្កេត ឯករាជ្យមួយទៅលើអំពើហិង្សាដ៏មហា ប្រល័យ នៅតំបន់ព្រំដែនអុីស្រាអែល-ហ្គាហ្សា។ នេះបើតាមការបង្ហើបឲ្យដឹងពីក្រុមមន្រ្តីទូត UN ដកស្រង់ដោយ ទីភ្នាក់ ងារបារាំង AFP នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែ ឧសភា ឆ្នាំ២០១៨។

UN នៅក្នុងសេចក្តីព្រាងនៃសេចក្តី ថ្លែងការណ៍បានសម្តែងការខឹងសម្បារ និង ការសោកស្តាយរបស់ខ្លួន ចំពោះការសម្លាប់អាយុជីវិតជនស៊ីវិលប៉ាឡេស្ទីន ដែលព្យាយាមប្រើប្រាស់សិទ្ធិរបស់ពួកគេ ក្នុងការធ្វើបាតុកម្មដោយសន្តិវិធី។ បន្ថែមពីនេះ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហ ប្រជាជាតិ ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតប្រកបដោយឯករាជ្យភាព និងតម្លា ភាព ទៅលើទង្វើទាំងនេះផងដែរ ដើម្បីធានាឲ្យបាននូវការទទួលខុសត្រូវ។

ចំពោះ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បាននិយាយ ថា ការបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ៥៨នាក់ (តួលេខថ្មីរបស់សារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិច) ដោយ ទាហានអុីស្រាអែល នៅឯតំបន់ហ្កាហ្សាគឺជាការការពារខ្លួនតែប៉ុណ្ណោះ។

ថ្លែងនៅក្នុងសុន្ទរកថារបស់ខ្លួន លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសនីមួយៗមានសិទ្ធិការពារព្រំដែន របស់ខ្លួន»។ នាយករដ្ឋមន្ត្រីរូបនេះបន្ថែម ថា «ក្រុមអង្គការភេរវករហាម៉ាស់ បាន ប្រកាសពីបំណងរបស់ពួកគេ ក្នុងការ បំផ្លាញអុីស្រាអែល និង បញ្ជូនសមាជិក របស់ពួកគេរាប់ពាន់នាក់ មកបង្កចលាចល នៅតាមតំបន់ព្រំដែន ដើម្បីសម្រេចវត្ថុ បំណងនេះ។ យើងនឹងបន្តធ្វើសកម្មភាពជាមួយការប្ដេជ្ញាចិត្តការពារដែនអធិប តេយ្យភាព និងប្រជាជនរបស់យើង»។

គិតចាប់តាំងពីឆ្នាំ២០១៤មក ថ្ងៃនេះជាថ្ងៃមរណៈច្រើនជាងគេបំផុត សម្រាប់ ប្រជាពលរដ្ឋប៉ាឡេស្ទីន។ ប្រឈមនឹងស្ថានការណ៍ដ៏ដុនដាបបែបនេះ សហគមន៍អន្តរជាតិបាននាំគ្នាបញ្ចេញសំឡេង បង្ហាញសេចក្តីព្រួយបារម្ភគ្រប់គ្នា រាប់ទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។ គុយ វ៉ែត សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងស្នើសុំឱ្យមានជំនួបប្រជុំបន្ទាន់មួយស្តីអំពីស្ថានភាពនៅតំបន់ហ្កាហ្សា។ អង្គការការពារ សិទ្ធិមនុស្ស Amnesty International បានថែមទាំងបរិហារទង្វើរំលោភសិទ្ធិមនុស្ស របស់អ៊ីស្រាអែល មកលើតំបន់ហ្កាហ្សា និងទាមទារឱ្យបញ្ឈប់សកម្មភាពនេះជា បន្ទាន់។

ចំណែកសហភាពអឺរ៉ុប បារាំង អង់ គ្លេស បានជំរុញឱ្យគ្រប់ភាគីប្រឹងអត់ធ្មត់ មែនទែន ដើម្បីកុំអំពើហិង្សាមរណៈកើតមានបន្ថែមទៀត។ បារាំងតាមរយៈលិខិត របស់រដ្ឋមន្ត្រីការបរទេស បានបន្ទោសការសម្រេចចិត្តរបស់អាមេរិកផ្ទេរស្ថានទូតមកទីក្រុងហ្ស៊េរុយសាឡឹម ជាទង្វើបញ្ច្រាស នឹងច្បាប់អន្តរជាតិ និងបានអំពាវនាវឱ្យ គ្រប់ភាគីពាក់ព័ន្ធទាំងមូលក្នុងជម្លោះប៉ាឡេស្ទីន-អុីស្រាអែល ចេះមានទំនួលខុស ត្រូវ និងត្រៀមខ្លួនប្រឈមនឹងវិបត្តិស្មុគ ស្មាញថ្មី៕ ម៉ែវ សាធី

 


ចែករំលែក៖