ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់បញ្ជូននាវាទៅកាន់ប្រទេសអូម៉ង់ក្នុងពេលមានភាពតានតឹងនៅតំបន់ឈូងសមុទ្រ

ចែករំលែក៖

កាលពីថ្ងៃទី១១ ខែមិថុនា នាវាចម្បាំង អុីរ៉ង់ បានចេញដំណើរទៅកាន់ប្រទេស អូម៉ង់ ដើម្បីចាប់ផ្តើមបំពេញការងាររបស់ ខ្លួននៅតំបន់សមុទ្រដែលស្ថិតនៅឆ្ងាយពីដីគោក។ ក្រោយមកនាវានោះនឹងបន្ត ដំណើរទៅកាន់មហាសមុទ្រឥណ្ឌា និង ឈូងសមុទ្រអាឌែន។

តាមសារព័ត៌មាន Tasnim បានដកស្រង់ សម្តីកម្លាំងទាហាអុីរ៉ង់ឲ្យដឹងថា «នាវា ចម្បាំងប្រភេទ Alborz និងនាវាអន្តរាគមន៍ Bushehr បានចាកចេញពីកំពង់ផែទីក្រុង Bandar Abbas ភាគខាងត្បូងប្រទេសអុីរ៉ង់ ដើម្បីទៅបំពេញការងារយៈពេលយូរ។

ជាច្រើនឆ្នាំកន្លងមកកម្លាំងទាហានជើង ទឹកអុីរ៉ង់តែងតែបង្ហាញវត្តមាននៅដែន សមុទ្រអន្តរជាតិ និងយាមល្បាតនៅឈូង សមុទ្រអាឌែន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០០៨ មកទល់ពេលនេះ ដើម្បីធានាដល់សេរីភាពចរាចរណ៍នៅដែនសមុទ្រ និងការ ពារសន្តិសុខ ដល់នាវាដឹកទំនិញរបស់អុីរ៉ង់ ក៏ដូចជានាវារបស់ប្រទេសផ្សេងទៀត។

កាលពីថ្ងៃទី៥ ខែមិថុនា ប្រទេសសាវ ឌីអារ៉ាប៊ី បារ៉ែន អារ៉ាប់រួម អេហ្ស៊ីប និងយេ ម៉ែន បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសកាតារ ដោយចោទប្រកាន់កាតារបានគាំទ្រដល់ក្រុមភេរវកម្ម។ នេះជា វិបត្តិការបរទេសទ្រង់ទ្រាយធំបំផុតមិន ធ្លាប់មាននៅក្នុងតំបន់មជ្ឈិមបូព៌ា។ អុីរ៉ង់ បានជំរុញឲ្យកាតារ និងប្រទេសនៅក្នុង តំបន់ចរចាបញ្ចប់ភាពតានតឹង។ ដោយសារតែការកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុង ទាំងសេដ្ឋកចិ្ច ពាណិជ្ជកម្ម និងកិច្ចការ បរទេសអាចធ្វើឲ្យកាតារ ដែលជាប្រទេសអាស្រ័យទៅលើការនាំចូលស្បៀងអាហារអាចប្រឈមនឹងកង្វះស្បៀង ទាំងនោះ ហើយទើបអុីរ៉ង់ សម្រេចបញ្ជូនយន្តហោះ ៥គ្រឿង ដឹកស្បៀងអាហារ៤៥០តោនទៅ កាន់កាតារ ដើម្បីបញ្ជៀសកង្វះស្បៀង អាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ជាងនេះ។

ឈូងសមុទ្រអាឌែន ស្ថិតនៅជ្រុងមួយ នៃទ្វីបអាហ្វ្រិក និងតំបន់ភាគខាងត្បូង អារ៉ាប់ ជាកន្លែងមានការគំរាមកំហែងផ្នែកសន្តិសុខយ៉ាងខ្លាំង។ សង្គ្រាមវាយប្រហារនៅយេម៉ែនធ្វើឲ្យនាវាជាច្រើននៅក្នុង តំបន់រងការវាយប្រហារ។ ក្រុមចោរសមុទ្រ សូម៉ាលី ក៏បានវាយប្រហារប្លន់នាវាដឹក ទំនិញដឹកប្រេងមមាញឹកបំផុតនៅក្នុង តំបន់ និងលើពិភពលោក។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ ប្រទេសកាតារមិនបានបណ្តេញពលរដ្ឋរបស់បណ្តាប្រទេសដែលកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតារឡើយ ដោយទុកឲ្យពលរដ្ឋប្រទេសជិត ខាងអាចរស់នៅ និងធ្វើការដូចធម្មតា។

ក្រសួងមហាផ្ទៃកាតារបានប្រកាសថា មិនផ្លាស់ប្តូរនយោបាយចំពោះពលរដ្ឋនោះឡើយ បើទោះបីប្រទេសជាបងប្អូនបាន កាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយកាតារក្តី។ នេះជាសញ្ញាដ៏ល្អប្រសើរមួយ របស់កាតារ ដែលមិនធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋក្នុងប្រទេសរបស់ខ្លួន៕ ម៉ែវ សាធី


ចែករំលែក៖