ព័ត៌មានទាន់ហេតុការណ៍៖

អួនហ៊ុំ២ក្រុមត្រៀមធ្វើសកម្មភាពនៅស្រុក ក្រគរនិងកណ្តៀង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សកម្មភាពនៃបទ ល្មើសនេសាទ ក្នុងបឹងទន្លេសាបខេត្តពោធិ៍ សាត់មិនថមថយនោះឡើយ ។ អាជ្ញាធរ ខេត្តបានធ្វើឲ្យឃើញអំពីការខិតខំរបស់ខ្លួន ក្នុងការបង្ក្រាបបទល្មើសនោះដែរ ប៉ុន្តែវា ជារបៀបនៃការបន្លែបន្លំ ពោលគឺតែងតែ មានអ្នកប្រាប់ជនប្រព្រឹត្តល្មើស មុនពេល សមត្ថកិច្ចទៅដល់ ។

ប្រភពព័ត៌មានបានរាយការណ៍ថា នៅ ក្នុងភូមិសាស្ត្រស្រុកក្រគរ និងស្រុកកណ្តៀង មានអួនហ៊ុំធំៗ២ក្រុម ដែលតែងតែឆក់ កណ្តៀតធ្វើសកម្មភាពប្រព្រឹត្តល្មើស ។ ក្រុម ទី១មាន៧វង់ ក្នុង១វង់មានប្រវែង១០០០ ម៉ែត្រ ដែលធ្វើសកម្មភាពចេញពីតំបន់ជ្រោយ ខ្សុំ រហូតដល់ឃុំរាំងទិល ស្រុកកណ្តៀង ដែលពួកគេធ្វើសកម្មភាព ហាក់ដូចជាមាន បញ្ជាច្បាស់លាស់ណាមួយពីស្ថាប័ន ជំនាញ ។ តំបន់នេះត្រូវគេរាយការណ៍ឋិត ការគ្រប់គ្រងរបស់នាយសង្កាត់ស្តីទីកណ្តៀង គឺលោកស្វាយ សំអាត ។

លោក ស្វាយ សំអាត ត្រូវគេរាយការណ៍ ថា ជាអ្នកពាក់ព័ន្ធយ៉ាងជ្រៅនៅក្នុងបទ ល្មើសនេសាទ នៅគ្រាដែលខ្លួនជាសមត្ថ កិច្ចមានតួនាទីបង្ក្រាបបទល្មើស ប៉ុន្តែ លោក ស្វាយ សំអាត ជាអ្នកកសាងបទ ល្មើសជាមួយក្រុមឈ្មួញទៅវិញ ។

ក្រុមទី២ មាន៤វង់ ដែលក្នុង១វង់មាន ប្រវែងយ៉ាងហោចណាស់៧០០ម៉ែត្រ ។ ពួក នេះធ្វើសកម្មភាពនៅក្នុងអតីតឡូត៍លេខ៧ ព្រំប្រទល់ស្រុកក្រគរ និងស្រុកកណ្តៀង ។ សកម្មភាពក្រុមទី២នេះ ក៏មិនខុសពីក្រុម ទី១ប៉ុន្មានដែរ ។ នៅព្រឹកថ្ងៃទី២៣ ខែមករា ពួកគេបានផ្អាកសកម្មភាព ក្រោមពេល មានការបង្ក្រាបមិនចំទិសដៅមួយ នៅក្នុង ស្រុកក្រគរ ។ ការបង្ក្រាបបទល្មើសនេសាទ ប៉ុន្តែអ្នកបង្ក្រាបបែរជាទៅចាប់ ផ្ទះដែល គ្មានសកម្មភាពល្មើសទៅវិញ ។

គេរាយការណ៍ថា នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចស្រុក ក្រគរ ក្រោមបញ្ជារបស់អាជ្ញាធរខេត្តបាន ចុះបង្ក្រាបបទល្មើសនេសាទនៅស្រុក ក្រគរ ឋិតក្នុងឃុំកំពង់លួង ។ ប្រតិបត្តិការ របស់អាជ្ញាធរស្រុកក្រគរចូលទៅផ្ទះមួយ ខ្នងបណ្តែតលើទឹក ដោយឃាត់បានបាឡា ស្មាច់១គ្រឿង គ្មានម៉ាស៊ីន ,កាណូត១ និង ទូកសំប៉ាន១ ដែលចតចោលក្បែរផ្ទះ ។ ការ បង្ក្រាបនេះបានធ្វើឲ្យក្រុមអ្នកនេសាទល្មើស ហាក់មានការរារែកក្នុងការចេញធ្វើសកម្ម ភាព បើគ្មានបញ្ជាពីផ្ទៃក្នុង ។

គេរាយការណ៍ថាបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ អាចដំណើរការបាន រហូតដល់ការនេសាទ ក្នុងតំបន់អភិរក្សជាដើមនោះ គឺមានការ ឃុបឃិតគ្នាជាប្រព័ន្ធ រវាងក្រុមឈ្មួញនិង ​សមត្ថកិច្ចជំនាញ ។ សមត្ថកិច្ចជំនាញក្នុង រឿងនេះ គឺនាយខណ្ឌរដ្ឋបាលជលផល ពោធិ៍សាត់ លោក ភុំ វិមល និងសហការី ដ៏មានទេពកោសល្យ ក្នុងការទាក់ទងជា មួយក្រុមឈ្មួញជនជាតិវៀតណាម ឲ្យចូល មកនេសាទក្នុងដែនទឹករបស់ខ្លួន ។

ជាមួយគ្នានោះ លោកស្វាយ សំអាត ក៏ជាសកម្មជនដ៏ក្លាហានម្នាក់ ក្នុងការលាក់ បាំងបទល្មើស មិនឲ្យថ្នាក់លើដឹងនោះ ដែរ ។ លោកស្វាយ សំអាត និងក្រុមឈ្មួញ ប្រៀបដូចអណ្តាត និងធ្មេញ ។ នៅពេល ដែលថ្នាក់លើ រៀបចំផែនការចុះបង្ក្រាប លោកស្វាយ សំអាតនេះហើយដែលជាអ្នក ជូនដំណឹងទៅក្រុមអ្នកនេសាទឲ្យផ្អាក សកម្មភាព ឬក៏ទម្លាក់បទល្មើស ដើម្បីកុំឲ្យ ថ្នាក់លើមើលឃើញ ។

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជល ផលពោធិ៍សាត់មិនលើកទូស័ព្ទអ្នកកាសែត ទេ ៕ ហេង នរិន្ទ្រ

 


ចែករំលែក៖