ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សាសម្លាប់ជនស៊ីវិលជិត៣៥០០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

ចែករំលែក៖

 

អំពើហិង្សាគ្រប់រូបភាព បានសម្លាប់មនុស្សយ៉ាងច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថានបង្ក ការព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។ យោងតាមការលើកឡើង របស់ក្រុមបំពេញបេសកកម្ម អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សសរុបចំនួន ៣៤៩៨នាក់ ជាពលរដ្ឋស៊ីវិល អាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់ និង៧៩០០នាក់ផ្សេងទៀតរងរបួស នៅក្នុងជម្លោះហិង្សា ទូទាំងប្រទេស អាហ្វហ្គានីស្ថានក្នុងឆ្នាំ២០១៦។

លោកស្រី Danielle Bell ប្រធានសិទ្ធិមនុស្សរបស់ជំនួយការបេសកកម្ម នៃអង្គការសហប្រជាជាតិ បានធ្វើសន្និសីទកាសែត នៅក្នុងទីក្រុងកាប៊ុល ដោយបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បញ្ឈប់ការសម្លាប់និងគំរាម កំហែងអាយុជីវិតជនស៊ីវិល ដូចដែលជនស៊ីវិល សរុបត្រូវបានសម្លាប់ចំនួន៣៤៩៨នាក់ ក្នុងការប៉ះទង្គិចហិង្សា ទូទាំងប្រទេសនៅក្នុង ឆ្នាំ២០១៦។

ដោយឡែកពាក់ព័ន្ធ នឹងករណីអំពើហិង្សា និងជម្លោះដូចគ្នា ហើយបើតាមការឲ្យដឹងពីជំនួយការបេសកកម្ម អង្គការសហប្រជាជាតិ សម្រាប់ប្រទេសអ៊ីរ៉ាក់ ហៅកាត់ថា (UNAMI) បានឲ្យដឹងថា សកម្មភាពភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅទូទាំងប្រទេសអ៊ីរ៉ាក់ បានសម្លាប់មនុស្ស សរុបចំនួន ៣៨២នាក់ជាជន ស៊ីវិលនិងចំនួន ៩០៨នាក់ផ្សេងទៀតរងរបួស នៅក្នុងខែមករា តែ១ខែប៉ុណ្ណោះ ៕ ម៉ែវ សាធី

ssd


ចែករំលែក៖