ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីតាលីនិងប្រទេសអាហ្វ្រិកខាងជើងចុះហត្ថលេខារារាំង ជនអន្តោប្រវេសន៍

ចែករំលែក៖

អ៊ីតាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយ៣ប្រទេស ក្នុងនោះមានលីប៊ី ឆាត និង ណៃជឺ ក្នុងការរារាំងជនអន្តោប្រវេសន៍ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ចូលទៅកាន់តំបន់អឺរ៉ុប ដោយគោលដៅគឺប្រទេសអ៊ីតាលី ។

នៅក្នុងសេចក្តីប្រកាសរួម ក្រសួងមហាផ្ទៃទាំង៤ប្រទេស បានប្រកាសក្រោយកិច្ចប្រជុំនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដោយបញ្ជាក់ថា ជំរុំជនអន្តោប្រវេសន៍នៅក្នុងប្រទេសទាំងអស់នោះ ត្រូវតែគោរពច្បាប់ មនុស្សធម៌អន្តរជាតិ។

សកម្មភាពខាងលើកើតឡើងក្រោយពេលដែល មានសកម្មភាពរិះគន់ខ្លាំងពីក្រុមឃ្លាំមើលសង្គម នៅតាមជំរុំជនភៀសខ្លួន ក្នុងប្រទេសទាំង នោះ ដោយចាត់ទុកថា មិនបានគោរពក្របខ័ណ្ឌមនុស្សធម៌អន្តរជាតិ ។

អ្នកឯកទេសស្តីពីកិច្ចការបរទេសរបស់អឺរ៉ុប លោកMattiToaldo បានបញ្ជាក់ថា ច្បាប់ លីល៊ីបង្កឲ្យមាន ការភៀសខ្លួនខុសច្បាប់ជាច្រើនចូលទៅកាន់អឺរ៉ុប ដោយសារតែការគ្រប់គ្រងជំរុំជនភៀសខ្លួននៅទីនោះមិនបានល្អ។ នៅពេលដែលប្រទេសទាំងនោះគ្រប់គ្រងជនភៀសខ្លួនបានប្រសើរហើយនោះ ការភៀសខ្លួនតាមដែនសមុទ្រចូលទៅអឺរ៉ុប នឹងថុយចុះជាលំដាប់។

តាមតួលេខរបស់ក្រសួងមហាផ្ទៃអ៊ីតាលី បានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ មកទល់ពេលនេះ មានជនភៀសខ្លួនជាង៥ម៉ឺននាក់ បានចូលដល់អ៊ីតាលីតាមដែនសមុទ្រ ស្មើ៣០ភាគ ប្រៀបធៀបនឹងឆ្នាំ ២០១៦។

តាមអង្គការជនភៀសខ្លួនពិភពលោកបានឲ្យដឹងថា កម្លាំងការពារលីបីបានរារាំង ជនភៀសខ្លួនជាង ៦ពាន់នាក់ធ្វើដំណើរតាមដែនសមុទ្រមេឌីទែរ៉ាណេ ចូលទៅកាន់អ៊ីតាលី នាពេលកន្លងមក ។ ពលរដ្ឋ នីហ្សេរីយ៉ា ព្យាយាមចូលទៅកាន់អ៊ីតាលីច្រើនជាងគេ៕ ម៉ែវ សាធី


ចែករំលែក៖