ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្លង់មានឱកាសទៅ​លេង World Cup ជាលើកដំបូង

ចែករំលែក៖

ប្រទេស​អ៊ីស្លង់​បាន​បង្កើត​ប្រវត្តិសាស្ត្រដ៏​អស្ចារ្យ​ឡើង​ទៅលេង World Cup 2018 ជា​លើក​ដំបូង បន្ទាប់​ពី​យក​ឈ្នះ​ប្រទេស​កូសូវ៉ូ ក្នុងលទ្ធផល​ ២-០ កាល​ពីរាត្រីថ្ងៃទី៩ ខែតុលា ។

២​គ្រាប់​របស់​​អ៊ីស្លង់​ធ្វើ​បាន​ដោយ​កីឡាករ Gylfi Sigurdsson របស់ Everton និង Johann Berg Gudmundsson។ ជ័យជម្នះ​កាលពីយប់​ម្សិលមិញ​​អ៊ីស្លង់​​មាន​២២​ពិន្ទុ​ឈរ​លេខ​១​ពូល I ខណៈ​ក្រូអាត​​​ក៏​បាន​បំបាក់​អ៊ុយក្រែន​ ២-០ ដើម្បី​កាន់កាប់​តំណែង​លេខ​២ បន្ត​​ក្ដី​សង្ឃឹម​លេង​ Play-Off។

ការ​ឡើង​​របស់​អ៊ីស្លង់​នេះធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​តិច​ជាង​គេ​ ក្នុង​ចំណោម​ប្រទេស​ផ្សេង​ៗ ដែល​បាន​ចូលរួម​ World Cup 2018​ នៅ​ប្រទេស​រុស្សី ។ ប្រជាជន​សរុប​​របស់​ប្រទេស​មួយ​នេះ​មាន​ចំនួន​ត្រឹម​តែ ៣៣៥.០០០​នាក់​ប៉ុណ្ណោះ។

ចំណែក​នៅ​ពូល D ស៊ែប៊ី ក៏​បាន​​កក់​សំបុត្រ​យន្តហោះ​ទៅ World Cup ជា​លើក​ទី​១១​របស់​ខ្លួន​ដែរ ក្រោយ​យក​ឈ្នះ ហ្ស៊កហ្ស៊ី  ១-០ ខណៈ​អៀរឡង់ ឈ្នះ​ប្រទេស​វេល​ដល់​ក្នុង​ផ្ទះ​ គ្រង​តំណែង​លេខ​២ ។​​

នេះគឺជាការបង្ហាញខ្លួនក្នុងយុទ្ធនាការដ៏ធំមួយជាលើកទី២ របស់ក្រុមជម្រើសជាតិអ៊ីស្លង់ ក្រោយពីពួកគេបានកត់ត្រាជ័យជម្នះដែលមិននឹកស្មានដល់ លើក្រុមជម្រើសជាតិអង់គ្លេស ដើម្បីឈានទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូកាលពីឆ្នាំ២០១៦។

ចំណែកឯខ្សែប្រយុទ្ធ Andrej Kramatic របស់ក្រុមក្រូអាតបានស៊ុតបាល់បញ្ចូលទីទាំង ២គ្រាប់ ជួយឲ្យក្រុមក្រូអាស៊ី ឈានទៅប្រកួតវគ្គ Playoff នៅខែក្រោយ ខណៈដែលលោក Zlatko Dalic បានចូលកាន់តំណែងរបស់លោកជាលើកទី១ ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិហ្វាំងឡង់ បាននាំឲ្យមានការបណ្តេញលោក Cacic តែម្តង។

ក្រុមជម្រើសជាតិអ៊ីស្លង់ បញ្ចប់ដោយឈរលេខ១ ក្នុងពូល ក្នុងការប្រកួតជម្រុះប្រចាំតំបន់អឺរ៉ុប ក្នុងពូល I ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី ដែលបានបណ្តេញលោក Ante Cacic ចេញពីតំណែងកាលពីសប្តាហ៍មុននោះ​ ហើយជំនួសដោយលោក Zlatko Dalic បានកត់ត្រាជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិអ៊ុយក្រែន ក្នុងទីក្រុងគៀវ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ២។

ចំណែកឯនៅពូល D ខ្សែប្រយុទ្ធ Aleksandar Prijovic របស់ក្រុមស៊ែប៊ី បានរកគ្រាប់បាល់បញ្ចូលទីភ្លាមៗ ក្រោយពីចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីពង្រឹងទីតាំងរបស់ស៊ែប៊ី ទៅកាន់រុស្ស៊ី និងដើម្បីបញ្ចប់ការរង់ចាំសម្រាប់ការបង្ហាញខ្លួនក្នុងជុំផ្តាច់ព្រ័ត្រនៃយុទ្ធនាការដ៏ធំមួយ ត្រឹមរយៈពេល ៨ឆ្នាំ។ Prijovic បានរកគ្រាប់បាល់ឈ្នះនោះនៅនាទីទី៧៤ ក្នុងទីក្រុង Belgrade ខណៈដែលស៊ែប៊ី បានបញ្ចប់ដោយឈរលេខ១ ក្នុងពូល D ហើយក្រុមជម្រើសជាតិសាធាណរដ្ឋអៀរឡង់ បានធ្វើដំណើរទៅកាន់វគ្គ Play off ក្រោយពីយកឈ្នះ ១-០ លើក្រុមជម្រើសជាតិវេលក្នុងទីក្រុង Cardiff ។ ដូច្នេះមានន័យថា ក្រុមជម្រើសជាតិវេលអស់ឱកាស ឡើងទៅលេងWorld Cup នៅប្រទេសរុស្ស៊ីឆ្នាំ២០១៨ ហើយ ។

ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧៖

Europe – WC Qualification Europe
FT Moldova 0 – 1 Austria View events More info
FT Serbia 1 – 0 Georgia View events More info
FT Wales 0 – 1 Republic of Ir… View events More info
FT Albania 0 – 1 Italy View events More info
FT FYR Macedonia 4 – 0 Liechtenstein View events More info
FT Israel 0 – 1 Spain View events More info
FT Finland 2 – 2 Turkey View events More info
FT Ukraine 0 – 2 Croatia View events More info
FT Iceland 2 – 0 Kosovo View events More info
World – Friendlies
  Equatorial Guinea Mauritius More info
Argentina – Prim B Nacional
FT Deportivo Morón 1 – 0 Deportivo Sant… View events More info
Argentina – Prim B Metro
FT Sacachispas 1 – 0 Villa San Carlos
Argentina – Copa Argentina
FT Belgrano 1 – 2 Atlanta

 

England – FA Trophy

FT Aveley E5 – 3 Marlow More info

England – Professional Development League

FT Crewe Alexandr… 1 – 3 Hull City U23 More info
FT Charlton Athle… 2 – 0 Watford U23 More info
FT Queens Park Ra… 1 – 1 Coventry City U23 More info
FT Bolton Wandere… 1 – 3 Nottingham For… More info
FT Burnley U23 1 – 0 Leeds United U23 More info
FT Ipswich Town U23 2 – 2 Bristol City U23 More info

England – Premier League Cup

FT Blackburn Rove… 3 – 3 Cardiff City U23 More info
FT Bury U23 2 – 3 Wolves U23 More info
FT Portsmouth U23 1 – 2 Everton U23 More info

Europe – UEFA U21 Championship

FT Republic of Ir… 4 – 0 Israel U21 View events More info
FT Montenegro U21 1 – 3 Slovenia U21 View events More info
FT Croatia U21 5 – 1 Czech Republic U21 View events More info
FT Luxembourg U21 2 – 3 France U21 View events More info

Europe – UEFA U19 Championship

FT Israel U19 0 – 2 Austria U19 View events More info
FT Kosovo U19 3 – 0 Lithuania U19 View events More info

Germany – Regionalliga

Nord

FT Eintracht Brau… 2 – 1 Borussia Hilde… View events More info

Südwest

FT Stuttgarter Ki… 3 – 3 Hessen Kassel

 

Italy – Serie C
FT Reggiana 1 – 0 Vicenza View events More info
FT Triestina 3 – 0 Fermana
Japan – Japan Football League
FT Sony Sendai 2 – 0 Vanraure Hachinohe More info
FT Imabari 5 – 0 Tokyo Musashin…
Romania – Liga II
FT Mioveni 2 – 1 Târgu Mureş
South America – Copa Libertadores Femenina
FT Cerro Porteño 2 – 1 Colón More info
  Santa Fe PSTP Deportivo Ita  
Spain – Segunda B
FT Córdoba II 4 – 3 Real Murcia

 

World – U17 World Cup
FT Ghana U17 0 – 1 United States U17 View events More info
FT Turkey U17 0 – 3 Mali U17 View events More info
FT India U17 1 – 2 Colombia U17 View events More info
FT Paraguay U17 4 – 2 New Zealand U17 View events More info
World – U20 National Team Friendlies
FT Poland U20 1 – 0 Netherlands U20 More info
FT Germany U20 2 – 1 Switzerland U20 More info
World – U19 National Team Friendlies
FT Slovakia U19 2 – 2 England U19 More info
World – Club Friendlies
FT PSV 0 – 0 Pachuca

 


ចែករំលែក៖