ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយរ៉ាហ្គាយដឹកដៃម្ចាស់ផ្ទះរុស្សុីទៅវគ្គ១៦ក្រុម

ចែករំលែក៖

ការ​ប្រកួត​ World Cup បាន​លេង​ចប់​ប្រកួត​ទី​ពីរ​នៅ​ពូល​មួយ​ចំនួន​ ខណៈ​ក្រុម​ដែល​កក់​កៅអី​វគ្គ​បន្ត​ និង​ក្រុម​ធ្លាក់​ចេញ​ពី​កម្មវិធី​ក៏​បាន​រក​ឃើញ​បណ្ដើរៗ​ដែរ។

នៅ​ពូល​ A ម្ចាស់​ផ្ទះ​ រុស្ស៊ី​ និង​អ៊ុយរ៉ាហ្គាយ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ជា​ស្ថាពរ​ បើ​ទោះ​ជា​សល់​១​ប្រកួត​ទៀត​ទើប​ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ក៏​ដោយ។​ ២​ក្រុម​ដែល​ហាល​អាវ​គឺក្រុមជម្រើសជាតិអេហ្ស៊ីប​ និងក្រុមជម្រើសជាតិ​អារ៉ាប៊ីសាអូឌីត​ដែលស្ថិតនៅក្នុងពូល A។ នៅ​ប្រកួត​បង្គ្រប់​កិច្ច​​ចុងក្រោយ​គឺ អ៊ុយរ៉ាហ្គាយ​ប៉ះ​រុស្ស៊ី​ ហើយ​អេហ្ស៊ីប​ប៉ះ​អារ៉ាប៊ីសាអូឌីត​។ ​

នៅ​ពូល​ B ព័រទុយហ្គាល់​ អេស្ប៉ាញ​ និង​អ៊ីរ៉ង់​សុទ្ធ​តែ​មាន​ពិន្ទុ​ប្រហាក់ប្រហែល​គ្នា​ដូច្នេះ​៣​ក្រុម​​នេះ​មិន​ទាន់​ធានា​សុវត្ថិភាព​នៅឡើយ​ទេ​​ត្រូវ​ចាំ​អ៊ុតប្រកួត​ចុងក្រោយ​ទាំង​អស់​គ្នា​ ដែល​អេស្ប៉ាញ​ប៉ះ​ម៉ារ៉ុក​ និង​​ព័រទុយហ្គាល់​ប៉ះ​ អ៊ីរ៉ង់​នៅ​សប្ដាហ៍​ក្រោយ​។​ ម៉ារ៉ុក​ដែល​នៅ​បាត​តារាង​បាន​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ ព្រោះ២ប្រកួតកន្លងទៅចាញ់ទាំង២ប្រកួត។​

ក្រៅពីពូលទាំង២ខាងលើនៅមានពូលបន្តបន្ទាប់ទៀតកំពុងប្រកួតដណ្តើមយកកៅអីទៅកាន់ វគ្គ១៦ក្រុមដែរដោយក្រុមនីមួយៗប្រកួតដណ្តើមគ្នាឈរលេខ១ និងលេខ២ក្នុងពូលទើបអាច ឡើងទៅកាន់វគ្គ១៦ក្រុមបាន ។

សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃទី២០ ខែមិថុនា នៅក្នុងពូលA ខ្សែប្រយុទ្ធ Suarez ជួយឲ្យអ៊ុយរ៉ាហ្គាយកក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយជាមួយម្ចាស់ផ្ទះរុស្ស៊ី ខណៈដែលខ្សែប្រយុទ្ធរូបនេះ បានរកគ្រាប់បាល់ឈ្នះ ក្នុងការបង្ហាញខ្លួនជាអន្តរជាតិជាលើកទី១០០ របស់គេ ក្នុងពេលទទួលជ័យជម្នះ ១-០ លើក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក្នុងទីក្រុង Rostov-on-Don ប្រទេសរុស្សុី ។ ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយមកពីអាមេរិកខាងត្បូង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះរុស្សុីក្នុងការប្រកួតជុំចុងក្រោយនៃពូល A របស់ពួកគេ នាថ្ងៃទី២៥ ខែមិថុនា ដើម្បីប្រជែងដណ្តើមចំណាត់ថ្នាក់លេខ១ ក្នុងពូល ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានកាត់ចេញ ក្រោយពីក្រុមទាំង២ សុទ្ធសឹងបានរងបរាជ័យ ២លើកដូចគ្នា។

រុស្ស៊ី និងអ៊ុយរូហ្គាយ នឹងត្រូវជួបក្រុមមួយក្នុងចំណោមក្រុមឈរលើកំពូលតារាងនៃពូល B ក្នុងវគ្គ ១៦ក្រុមចុងក្រោយ អាចជាអេស្ប៉ាញ ព័រទុយហ្គាល់ ឬអ៊ីរ៉ង់។

ខ្សែប្រយុទ្ធ Suarez វ័យ៣១ឆ្នាំ កាលពីព្រឹត្តិការណ៍ World Cup ២លើកមុនៗបានជាប់ពិន័យព្យួរ ក្រោយពីយកដៃវាយបាល់កាលពីឆ្នាំ២០១០ ក្នុងពេលប្រកួតជាមួយនឹងក្រុមហ្គាណា និងខាំខ្សែការពារអ៊ីតាលី Giorgio Chiellini កាលពីឆ្នាំ២០១៤ ។

ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨៖

World – World Cup
FT Portugal 1 – 0 Morocco View events More info
FT Uruguay 1 – 0 Saudi Arabia View events More info
FT Iran 0 – 1 Spain
Brazil – Serie B
FT Ponte Preta 1 – 1 CSA View events More info
FT Avaí 3 – 3 Guarani
Japan – J2 League
FT Albirex Niigata 1 – 5 Ventforet Kofu

 

Norway – 1. Division
FT Viking 2 – 1 Florø
Sweden – Division 1
FT Karlskrona 1 – 1 Torns View events More info
FT Lund 0 – 4 Mjällby
Sweden – Elitettan
  KIF Örebro 00 : 00 Västerås BK 30 More info
USA – USL
FT Bethlehem Steel 2 – 2 New York RB II

 

Iceland – Úrvalsdeild
FT Valur 2 – 1 FH View events More info
Iceland – 1. Deild
FT ÍA 5 – 0 Magni View events More info
FT Njardvík 0 – 2 HK View events More info
FT Fram 1 – 2 ÍR View events More info
FT Thór 0 – 2 Víkingur Ólafsvík
USA – PDL
FT Black Rock 5 – 1 Western Mass P… More info
FT Chicago FC United 1 – 2 Des Moines Menace

 

Finland – Veikkausliiga

FT VPS 4 – 1 Mariehamn View events More info
FT Ilves 0 – 0 Lahti More info
FT Honka 3 – 1 SJK View events More info
FT TPS 1 – 1 Inter Turku View events More info
FT KuPS 2 – 2 HJK View events More info

Finland – Ykkönen

FT Klubi-04 0 – 1 EIF View events More info
FT Jaro 0 – 2 Haka View events More info
FT KPV 1 – 0 KTP View events More info
FT Oulu 2 – 1 JJK View events More info
FT Kajaani 2 – 1 HIFK View events More info

Finland – Kakkonen

Group A

FT Gnistan 1 – 1 Vaajakoski More info
FT MiPK 1 – 0 JäPS More info
FT NJS 0 – 2 PKKU More info
FT MYPA 1 – 4 MP More info
FT Viikingit 3 – 2 JIPPO More info
FT LPS 0 – 0 PEPO More info

Group B

FT MuSa 2 – 0 HIFK 2 More info
FT SalPa 1 – 0 Jazz More info
FT BK-46 3 – 0 HJS Akatemia More info
FT GrIFK 3 – 2 KaaPo More info
FT Kiffen 1 – 5 Honka Akatemia More info

Group C

FT PK-37 0 – 1 Kraft More info
FT TP-47 2 – 0 VIFK

 


ចែករំលែក៖