ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាំទីជើងចាស់អ៊ីតាលី Gianluigi Buffon ប្រកាសចូលនិវត្តន៍ក្រោយWorld Cup

ចែករំលែក៖

កីឡាករ Gianluigi Buffon អ្នកចាំទីជើងចាស់ដៃស្អិតសញ្ជាតិអ៊ីតាលី បានប្រកាសថាគាត់នឹងចូលនិវត្តន៍ក្រោយព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ចប់នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែនឹងបន្តលេងទៀតប្រសិនបើក្លិបសេះបង្កង់ Juventus របស់គាត់ឈ្នះជើងឯក Champions League។

អ្នកចាំទីវ័យ៣៩ឆ្នាំរូបនេះបានថ្លែងទៅកាន់សារព័ត៌មានអ៊ីតាលី Sky Italiaថា “ខ្ញុំបានសម្រេចចិត្តរួចហើយថានេះគឺជារដូវកាលចុងក្រោយរបស់ខ្ញុំហើយ។ ទោះបីជានៅលេងមួយទៅពីរឆ្នាំទៀតក៏មិនមានអ្វីច្រើនលើសពីអ្វីដែលខ្ញុំបានជោគជ័យនោះទេ។តែប្រសិនបើខ្ញុំបានឈ្នះ Champions League នោះខ្ញុំនឹងព្យាយាមលេង ទៀតដើម្បីឈ្នះពានរង្វាន់ Club World Cup” ។

គួរបញ្ជាក់ថា ក្លិបJuventus បានត្រឹមតែរងជើងឯកនៅChampions League ចំនួន៣ដងមកហើយ។ រដូវកាលមុនពួកគេចាញ់Real Madrid 4-1 នៅក្នុងទីក្រុង Cardiff ប្រទេសវែល ៕ ដេវីត


ចែករំលែក៖