ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបេះផ្លែដូងលក់ម្នាក់ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៨និង២០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៨៩-១៩០ ស្ថិតនៅក្នុងភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត១គ្រឿង មិនស្គាល់ម៉ាក មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បានបុកអ្នកថ្មើរជើងម្នាក់បណ្តាលឲ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

ប្រភពបន្តថា ជនរងគ្រោះ ឈ្មោះ សាទ ង៉ោល ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ អ្នកឡើងបេះដូង មានទីលំនៅ នៅក្នុងភូមិស្រែកចាម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះដើរឆ្លងផ្លូវពីកើតទៅលិច ក៏ត្រូវរថយន្តមកបុកតែម្តង។ រថយន្តបង្កហេតុបាន បើករត់គេចបាត់ស្រមោល។

សមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ និងធ្វើកំណត់ហេតុប្រគល់សាកសពរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរករថយន្តបង្ក ៕ ឆ្លាម សមុទ្រ


ចែករំលែក៖