ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលួចកាប់ព្រៃសហគមន៍យកដីអាស្រ័យផលនៅតែកើតមានឥតឈប់ឈរ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្ងៃទី៨ មករា ឆ្នាំ២០១៩ សមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើទំរីងបានធ្វើសេចក្ដីរាយការណ៍មកថា នៅថ្ងៃទី៥មករា ឆ្នាំ២០១៩ បានសហការជាមួយ កម្លាំងសហគន៍ព្រៃឈើឃុំសុចិត្រ តំបន់សឹករងកំពង់ធំ,លោកមេឃុំសុចិត្រ, ប៉ុស្តិ៍រដ្ឋបាលឃុំសុចិត្រ និងប្រជាការពារ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសការកាប់រុករានដីព្រៃឈើក្នុងសហគមន៍ ឃុំសុចិត្រ នៅក្នុងភូមិសាស្ត្រឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចជំនាញអះអាងថា ក្រោយបង្រ្កាប ចាប់ឃាត់ដកហូត បានម៉ាស៊ីនកាត់ស្មៅ ចំនួន ០២គ្រឿង,ម៉ូតូ ចំនួន ០២គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដែលមាន៖

១ – ឈ្មោះ អេង ស្រ៊ន ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិក្បាលឡាន ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដីប្រហែល ២ហិកតាសំអាតដាំដំឡូងមី។

២-ឈ្មោះ ចិន ជ ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅភូមិត្បែងលើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដីប្រហែល ០១ហិកតា សំអាតដាំដំឡូងមី ។

៣ – ឈ្មោះ ស៊ាន់ ចន្នី ភេទប្រុស អាយុ ៣៥ឆ្នាំ និងឈ្មោះ ហុង លាង ភេទប្រុស អាយុ ៣០ឆ្នាំ អ្នកទាំងពីរនាក់នេះ រស់នៅភូមិសន្តិច ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មកស៊ីឆ្នួលកាត់ស្មៅសំអាតដីចន្ទីរ ដីប្រហែល ២ហិកតា ។ ទាំងបីទីតាំងនេះនៅក្នុងសហគមន៍ព្រៃឈើ ឃុំសុចិត្រ ត្រង់ចំណុចតំបន់អូរអន្ទ្រោក ភូមិសាស្រ្តឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

លោក ឆេង នាយសង្កាត់រដ្នបាលទំរីងបានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមករា ថាជនស្ស័យ៤នាក់ត្រូវបាន បញ្ជូនទៅសាលាដំបូងហើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖