ព័ត៌មានទាន់ហេតុការណ៍៖

អ្នកវាយកូនហ្គោលមិនអាជីព៩០នាក់គ្រោងចូលរួមប្រកួតដណ្តើមពានរង្វាន់ Metfone Golf Championship ឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ ៖ តាមការប្រកាសព័ត៌មាន របស់ក្លិបវាយកូនហ្គោល CITY GOLF បានបង្ហាញឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០១៧ខាងមុខក្លិបនឹងមានរៀបចំកម្មវិធី ប្រកួតកីឡាវាយកូនហ្គោល ដណ្តើមពានរង្វាន់ METFONE GOLF CHAMPION SHIP 2017 ដោយមានការ ចូលរួមពីកីឡាករកីឡាការិនីមិនមែនអាជីពប្រមាណ៩០នាក់ ។

ការប្រកាសព័ត៌មាននេះ បានឲ្យដឹងថា ការប្រកួតកីឡាវាយកូនហ្គោល METFONE GOLF CHAM PION SHIP 2017 ដែលក្រុមហ៊ុន Metfone រៀបចំធ្វើឡើង គឺក្នុងគោលបំណង ចូលរួមលើកម្ពស់ សុខុមាលភាព និងបង្កើតការស្និទ្ធស្នាល ពិសេសចូលរួមលើកស្ទួយវិស័យកីឡា វាយកូនហ្គោលនៅកម្ពុជា ។

ដោយឡែកកម្មវិធីប្រកួតនាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៧ ដោយមាន កីឡាករកីឡាការិនីចូលរួមប្រកួតសរុប៩០នាក់ ចម្រុះជាតិសាសន៍ដូចជា កូរ៉េ ចិន អឺរ៉ុប និងប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ផ្ទះ។ ដោយរៀបចំបែងចែកជា២វេនគឺការប្រកួតជម្រុះក្រុមទី១ មានចំនួន៤៥នាក់ ចាប់ផ្តើម ពីម៉ោង៧និង១៥នាទីព្រឹក។ រីឯក្រុមទី២ ប្រកួតជម្រុះចាប់ពីវេលាម៉ោង២ និង១៥ នាទីរសៀលរហូតដល់ម៉ោង៦ល្ងាច ។

ដោយឡែកកម្មវិធីប្រគល់ពានរង្វាន់ ដល់ជ័យលាភី គឺធ្វើឡើងនៅក្រោយចប់ការប្រកួតជម្រុះ វគ្គនីមួយៗចាប់ពីលេខ១, លេខ២ និងលេខ៣ ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតវាយកូន ហ្គោល Metfone Golf Championship គឺជាកម្មវិធីលើកទី១របស់ក្រុមហ៊ុន Metfone នៅក្នុងឆ្នាំ ២០១៧នេះ។ ក្រុមហ៊ុន មានគម្រោងរៀបចំកម្មវិធីប្រកួតជាលើកទី២ គឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨៕ សារីម


ចែករំលែក៖