ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្រុកប្រទះឃើញ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់នៅតាមផ្លូវលំ

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់ត្រូវអ្នកស្រុកប្រទះឃើញរងរបួសធ្ងន់ ចំណែកម៉ូតូខូចខាត ផ្នែកខាងមុខ កាលពីវេលម៉ោង១រសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវលំ ក្រួសក្រហម ហ្សូអា (ZOA) ស្ថិតនៅក្នុងភូមិព្រៃគប់ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា បុរសដែលជាជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H.7223 ។ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង រងរបួសធ្ងន់ ចំផ្ទៃមុខ និងបាក់ភ្លៅខាងឆ្វេង ។ សូមបញ្ជាក់ថា ជនរងគ្រោះ ប្រហែលជាមានអាយុជាង៣០ឆ្នាំ ទៅ៤០ឆ្នាំ ស្លៀកខោខូវប៊យ ពាក់អាវយីត ក្នុងពណ៌ក្រហម ខៀវ ចំណែកអាវក្រៅពណ៌ឆ្នូតក្រឡា ចក្រត្រង់ សខៀវ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងអ្នកស្រុកជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីជើងមកត្បូងសំដៅមកក្រុងប៉ោយប៉ែត គេសង្ស័យស្រវឹងប្រហែលត្រូវរថយន្តបើកកៀរ ហើយជិះគេចខ្លួនបាត់ ។

ជនរងគ្រោះត្រូវអ្នកស្រុក និងកម្លាំងសមត្ថកិច្ចមូលដ្ឋានអន្តរាគមន៍ ហៅរថយន្តដឹកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និង រង់ចាំសាច់ញាតិ ៕ វណ្ណា


ចែករំលែក៖