ព័ត៌មានទាន់ហេតុការណ៍៖

ឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្នុងមូលដ្ឋានស្រុកតំបែរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ: ជាការឆ្លើយតបតាមការសន្យា ព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ លោកឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងក្រុមការងារ បានអញ្ជើញចុះបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែរ ប្រវែង ៦០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលត្រូវចំណាយទឹកប្រាក់សរុបប្រមាណជិត ១៤លានរៀល។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ចំនួន ២១៦នាក់ ដោយគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការនាំយកសន្តិភាព ជូនជាតិមាតុភូមិនៅពេលនេះ គឺបានមកដោយលំបាកណាស់ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាក្នុងការថែរក្សាភាពសុខសាន្តនេះតទៅមុខទៀត ទើបយើងអាចបន្តការអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានជាបន្តបន្ទាប់ផងដែរ៕ វណ្ណៈ


ចែករំលែក៖