ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌីដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ឯក ប៊ិន វុទ្ធី

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយសេនាធិការរង កងរាជអាវយធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូអញ្ចើញគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ឯក ប៊ិន វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ដោយជំងឺគ្រុនចាញ់ វេលាម៉ោង ៩ និង ៥០នាទីយប់ក្នុងជន្មាយុ ៤២ឆ្នាំ ពិធីបុណ្យប្រារព្ធធ្វើនៅភូមិសាមគ្គី៤ សង្កាត់ទ្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ សុខ ខេមរា

 


ចែករំលែក៖