ព័ត៌មានទាន់ហេតុការណ៍៖

ឯងខ្លាំងបាញ់អញមក! ប៉ះជើងខ្លាំងបាញ់មែន បាញ់ប៉្រាវដួលខ្ពោក

ចែករំលែក៖

ភ្នំពេញៈ បន្ទាប់ពីខ្មាន់កាំភ្លើងបាញ់សម្លាប់ស្រ្តីកម្មការិនីរោងចក្រម្នាក់នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មិនទាន់បានកន្លះម៉ោងផង នៅខណ្ឌឫស្សីកែវឯណោះ ក៏មានករណីបាញ់មនុស្សឲ្យរងរបួសធ្ងន់ផងដែរនាវេលាម៉ោងប្រមាណជាង១យប់ឈានចូលថ្ងៃទី១៩ ខែសី ហា ឆ្នាំ២០១៧ នៅផ្លូវលេខ៣៧១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះឈ្មោះ ញៀន សុផាត ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជនដៃដល់បាញ់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាកចំនួន៣គ្រាប់ រងរបួសចំ មាត់ ទ្រូង និងដៃ ហើយត្រូវបាន គេជួយសង្រ្គោះដឹកទៅមន្ទីរពេទ្យព្រះកុសមៈ ភ្លាមៗ ។

តាមសាក្សីត្រូវជាមិត្តភក្តិជនរងគ្រោះដែលនិយាយដោយសុំមិនបញ្ចេញឈ្មោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថាមុនពេលកើតហេត រូបគាត់និងជនរងគ្រោះបានជិះម៉ូតូចេញពីខារ៉ាអូខេមួយកន្លែងនៅម្តុំសំណង់១២ ទាំងស្រវឹងខ្លាំងដោយធ្វើដំណើរជិះទៅម្តុំផ្សារទួលគោក រួចបន្តទៅម្តុំអង់តែនទូរទស្សន៍ទួលគោក។ ពេលទៅដល់ទីនោះជនរងគ្រោះដែលស្រវឹងខ្លាំង បានឃើញ បុរសម្នាក់ចតរថយន្តឡិចស៊ីសRX300មួយគ្រឿងមិនស្គាល់ស្លាកលេខនៅជិតអង់តែនទូរទស្សន៍ ហើយជនរងគ្រោះឃើញដូច្នេះក៏បានឈប់ម៉ូតូទៅគោះទ្វារ រថយន្តរួចសួរទៅបុរសនោះថា លោកឯងឈប់រថយន្តធ្វើអីថ្មើរនេះ? ពេលនោះម្ចាស់រថយន្តឆ្លើយថា ខ្ញុំមកចាំស្រីស្នេហ៍ ។

បន្ទាប់មកជនរងគ្រោះនិងរូបគាត់(សាក្សី)ក៏បានជិះម៉ូតូហួសទៅមុខ តែពេលជិះ ហួសបានប្រហែលជាង១០០ម៉ែត្រ មិនដឹងរឿងហេតុអីជនរងគ្រោះដែលជាអ្នកឌុបគាត់បានបកម៉ូតូត្រឡប់ក្រោយទៅកាន់កន្លែងរថយន្តនោះវិញហើយទោះបីគាត់ជាមិត្តភក្តិខំឃាត់មិនឲ្យទៅយ៉ាងណាក៏មិនស្តាប់ដែរ ។ ពេលទៅដល់ភ្លាមក៏បង្កើតទំនាស់ពាក្យសម្តីជា មួយម្ចាស់រថយន្ត ហើយមួយសន្ទុះម្ចាស់រថយន្តបានចុចកញ្ចក់រថយន្តចុះ រួចដកកាំភ្លើងខ្លីមិន ស្គាល់ម៉ាកមួយដើមអាម៉េបញ្ចូលគ្រាប់ ធ្វើឲ្យរូបគាត់ភ័យ បានរត់គេចចេញ នៅសល់តែជនរង គ្រោះស្រវឹងទ្រេតទ្រោតបាននិយាយទៅកាន់ម្ចាស់រថយន្តទាំងយកដៃទះទ្រូងថា ស្អី! ឯងខ្លាំងផង អាងមានកាំភ្លើងឬ ? បើឯងខ្លាំងបាញ់មក— បាញ់អញមក !

សាក្សីរូបនេះបានបន្តថា ជនរងគ្រោះនិយាយស្ទើរមិនផុតមាត់ផង ស្រាប់តែបុរសម្ចាស់ រថយន្តកេះកៃបាញ់ជនរងគ្រោះចំនួន៣គ្រាប់ ត្រូវចំ មាត់ ទ្រូង និងដៃ របួសធ្ងន់ធ្ងរ ហើយជន ដៃដល់ក៏បើករថយន្តគេចខ្លួនបាត់ទៅ ។ ចំណែករូបគាត់ស្រឡាំងកាំង ហើយបានទូរស័ព្ទប្រាប់ក្រុមគ្រួសារដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ទើបរត់ទៅប្តឹងនគរបាលខណ្ឌទួលគោក តែសមត្ថកិច្ចនៅទីនោះប្រាប់ថា កន្លែងកើតហេតុនៅខណ្ឌឫស្សីកែវទេ ទើបទៅដាក់ពាក្យបណ្តឹងជាផ្លូវការនៅសង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ តែម្តង ៕ ប្រាថ្នា


ចែករំលែក៖