ព័ត៌មានទាន់ហេតុការណ៍៖

ឱកាសជួបតារាចម្រៀងល្បីៗនៅកម្ពុជានាថ្ងៃបុណ្យគ្រិស្តស្មាស់និងឆ្លងឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើកនឹងត្រូវធ្វើឡើងនៅចំកណ្តាលរាជធានី ភ្នំពេញក្រោមវត្តមានតារាចម្រៀង តារា កំប្លែងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រ កម្ពុជាដើម្បីចូលរួមអបអរបុណ្យគ្រិស្តស្មាស់និងឆ្លងឆ្នាំសកល២០១៦។ ព្រឹត្តិការណ៍ដ៏ធំនេះអ្នកផលិតកម្មវិធីក៏នឹងផ្តល់ឲ្យអ្នកគាំទ្រពួកគេទទួលបាននូវឱកាសទទួលបាន សំបុត្រចូលរួមកម្មវិធីដោយមិនគិតថ្លៃចំនួន៣០សន្លឹកដោយគ្រាន់តែចូលរួមលេងហ្គេមកម្សាន្តនៅលើទំព័រហ្វេសប៊ុករបស់ភ្នំពេញស៊ីធីសេនធ័រ។

ព្រឹត្តិការណ៍អបអរបុណ្យគ្រិស្តស្មាស់ និងព្រឹត្តិការណ៍អបអរដំណាច់ឆ្នាំនេះនឹងមានការចូលរួមពីសំណាក់សិល្បករល្បីៗក្នុងប្រទេសកម្ពុជា ដូចជា លោក ព្រាប សុវត្ថិ, កញ្ញា អីុវ៉ា, លោក ឆាយ វីរៈយុទ្ធ, លោក កែវ វាសនា និងក្រុមកំប្លែង នាយកុយ -នាយក្រឹម ។ សំបុត្រចូលរួម១៥គូ អាច ធ្លាក់ទៅដល់ដៃអ្នកមានសំណាងដែលត្រូវបានជ្រើសរើសតាមទំព័រហ្វេសប៊ុករបស់ ភ្នំពេញស៊ីធីសេនធ័រ ។

ព្រឹត្តិការណ៍ដែលមានរយៈពេលមួយសប្តាហ៍ពេញនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៥ ដល់ថ្ងៃទី៣១ ខែធ្នូ នៅ ភ្នំពេញស៊ីធី សេនធ័រ ដែលនឹងមានការលក់អីវ៉ាន់និង ចំណីអាហារជារៀងរាល់យប់ក៏ដូចជាការ សម្តែងតន្ត្រីផ្ទាល់ៗផងដែរ ។

លោក Logeswaran SUBRAMANIAM ប្រធានគម្រោងភ្នំពេញស៊ីធីសេនធ័រ បានមានប្រសាសន៍ថា “យើងជឿថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណពី៥ម៉ឺនទៅ ៦មឺុននាក់មកកាន់ភ្នំពេញស៊ីធីសេនធ័រ ។ ពួកគាត់នឹងទទួលបានបទពិសោធន៍ទទួលទានអាហារល្អបំផុតការដើរទិញទំនិញយ៉ាងសប្បាយ និងតន្ត្រីដ៏ជក់ចិត្ត ខណៈស្រូបយកនូវបរិយាកាសនៃការអភិវឌ្ឍថ្មីនៅចំ កណ្តាលបេះដូងនៃទីក្រុងភ្នំពេញ “។

តារាចំរៀងលោក កែវ វាសនា បាន និយាយថា”ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ដែលបានមកសម្តែងនៅទីនេះ ។ យើងមានបរិយាកាសល្អ ម្ហូបឆ្ងាញ់ ភេសជ្ជៈ ឆ្ងាញ់ ។ អ្នកដឹងទេ ថាបុគ្គលមានសំណាង ៣០នាក់ អាចឈ្នះសំបុត្រចូលរួមក្នុងព្រឹត្តិការណ៍នេះបាន ដោយគ្រាន់តែចូលលេងកម្សាន្តជាមួយទំព័រហ្វេសប៊ុករបស់ភ្នំពេញស៊ីធីសេនធ័រ ។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយទស្សនិកជនគ្រប់រូបនារាត្រីនោះ!”ដោយមានការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុននិងភោជនីយដ្ឋានធំៗនោះ ព្រឹត្តិការណ៍ទាំងពីរនេះ នឹងមានការបង្ហាញម៉ូដ DJ តន្ត្រី និង អាហារពេលល្ងាចប៊ូហ្វេដែលមានសាច់គោមកពីទីក្រុងកូបេ ប្រទេសជប៉ុន ។ជាមួយគ្នានេះសម្រាប់អ្នកដែលចង់ចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍នេះក៏អាចទិញ សំបុត្រសម្រាប់ចូលរួមព្រឹត្តិការណ៍អបអរបុណ្យគ្រិស្តស្មាស់ដែលមានតម្លៃ៥០ដុល្លារ និងសំបុត្រសម្រាប់ចូលរួមព្រឹត្តិការណ៍អបអរដំណាច់ឆ្នាំដែលមានតម្លៃ៨០ដុល្លារ ៕ វឌ្ឍនា

srve-1 srve srve-2


ចែករំលែក៖